អបអរផង! ស្ងាត់សិល្បៈយូរ ពេលនេះភរិយា ជុំ ស៊ីថា កំពុងពរពោះកូនភ្លោះ៣នាក់

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ជុំ ស៊ីថា បានឃ្លាតឆ្ងាយ ពីវិថីសិល្បៈយ៉ាងណាក្ដី តែរូបលោកនៅតែមានក្ដីនឹករលឹក និងការគាំទ្រ ពីបណ្ដាហ្វេនៗជាច្រើន ក៏ដូចជា ធ្វើការតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់លោក ផងដែរ។

ម៉្យាងវិញទៀត បើក្រឡេកមកមើលពីជីវិតរបស់តារាប្រុសរូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកកាន់តែមានសុភមង្គលជាមួយនឹងជីវិតគ្រួសារដ៏ពេញលេញ តាមរយៈសកម្មភាពក្នុងក្រុមគ្រួសារ ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ថែមទាំងមានចំណងស្នេហ៍ជាមួយនឹងភរិយាដ៏មុតមាំ ដែលជាកូនស្រីបណ្ដូលចិត្តទាំង ២នាក់ ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជីវិតគ្រួសាររបស់កាន់មានភាពរីករាយខ្លាំងឡើង ហើយថែមទាំងផ្ដល់ភាពភ្ញាក់ផ្អើលដល់ហ្វេនៗទៀតផង ជាមួយនឹងការបង្ហាញពីដំណឹងដ៏រំភើប ដែលភរិយារបស់លោក កំពុងតែពរពោះ ដែលជាកូនភ្លោះ ៣ នៅក្នុងផ្ទៃម្ដាយ។ នៅក្នុងនោះ លោកក៏បាននិយាយថា៖

រឿង​មិន​នឹក​ស្មាន​ដល់​ ​ព្រឹក​មិញ​អេកូ​ឃើញ​កូន​ភ្លោះ​ ៣ សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ តែ​អាណិត​​ប្រពន្ធ​​ គាត់​មាឌ​តូច​បន្តិច​​ មិន​ដឹង​ពិបាក​យ៉ាង​ណា​​ទេបាន​ ១០ អាទិត្យ​ ៣ ថ្ងៃ​ហើយ​ សង្ឃឹម​ថា​ប្រុស​ទាំង​អស់​ចុះ។

យ៉ាងណាមិញ តាមរយៈការផ្ដល់ដំណឹងដ៏រីករាយមួយនេះ ហ្វេនៗជាច្រើន ក៏បានចូលមកអបអរសាទរ ដល់លោកព្រមទាំងភរិយា ព្រមទាំងជូនពរឲ្យអ្នកម្ដាយកាន់តែមានសុខភាពល្អ ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment