ទឹកចិត្តឪពុក! បែកកូនយូរឆ្នាំ​ យ៉ែម សំអូន បង្ហោះសារដ៏មានន័យ ផ្ញើក្ដីនឹករលឹកដល់កូនស្រី

ភ្នំពេញ៖ មិនត្រឹមតែជាតារាសម្ដែងដ៏មានប្រជាប្រិយភាព តែ លោក យ៉ែម សំអូន ថែមទាំងមានសមត្ថភាពច្រៀងបានយ៉ាងពីរោះ ដែលបានផ្ដល់ភាពពេញចិត្តទៅដល់អ្នកទស្សនាជាច្រើន ដែលធ្វើឲ្យលោកមានឈ្មោះបោះសម្លេង នៅលើវិថីសិល្បៈដូចសព្វថ្ងៃនេះ ។

យ៉ាងណា​មិញ បើទោះបីជាមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ តែជីវិតឯកជនរបស់លោកហាក់ដូចជាមានភាពឯកា បន្ទាប់ពីលោកបានលែងលះជាមួយនឹងអតីតភរិយា ព្រមទាំងត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រលាញ់ ដែលធ្វើឲ្យ លោក តែងតែមានក្ដីនឹករលឹកទៅដល់កូនស្រីរបស់លោក ជានិច្ច ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក យ៉ែម សំអូន ថែមទាំងបានបង្ហោះសារមួយដ៏មានអត្ថន័យចំពោះកូនស្រីរបស់ខ្លួន ដោយបានរៀបរាប់ថា៖

ពេលវេលារំលងផុតទៅ ១៥ ឆ្នាំ យ៉ាងលឿនបំផុតហើយវាបន្សល់ត្រឹមអានុស្សាវរីយដ៍ច្រើនលើសលុបសម្រាប់ការចងចាំដែលគ្មានថ្ងៃ នឹងភ្លេចបាន
ថ្ងៃនេះខែថ្មីថ្ងៃដំបូងនៃឆ្នាំ ២០២០ ប៉ាសូមជូនពរឲ្យកូនស្រីបណ្ដូលចិត្តរបស់ប៉ាប៉ា ជួបតែរឿងយ៉ាងល្អៗ កុំកូនស្រីប៉ាឈឺ
កូនប្រាថ្នាអ្វីសូមឲ្យកូនសម្រេចដូចក្ដីបំណង និងក្ដីសុខអស់មួយជីវិតណាកូនណា
នេះជាសេចក្ដីសុខបំផុតសម្រាប់ជីវិតចុងក្រោយរបស់ប៉ាប៉ាហើយ …មានកូន។

តាមរយៈសារបង្ហោះនេះ ក៏បានបញ្ជាក់ថា នេះគឺជាក្ដីស្រលាញ់ ព្រមទាំងជាទឹកចិត្តដ៏ធំធេងក្នុងនាមជាឪពុកម្នាក់ បើទោះបីជាមិនបាននៅក្បែរកូនស្រីក៏ដោយ ដែលធ្វើឲ្យហ្វេនៗអានហើយពិតជាពេញចិត្តចំពោះលោកគ្រប់ៗគ្នា ៕

Related posts

Leave a Comment