រំជួលចិត្ត! ឆ្កែមួយក្បាលឱបអ្នកសារព័ត៌មានមិនលែង រហូតទាល់សម្រេចចិត្តយកវាទៅ

អ្នក​សារព័ត៌មាន​ម្នាក់បាន​ទៅ​កាន់​មណ្ឌល​សង្គ្រោះ​សត្វ ដើម្បី​ធ្វើ​ការ​សម្ភាស ប៉ុន្តែ​បែរ​ជា​ជួប​រឿង​រ៉ាវ​នឹក​ស្មាន​មិន​ដល់ ក្រោយ​ឆ្កែ​មួយ​ក្បាល​បាន​ស្ទុះ​មក​ឱប​​លោក ។អំឡុង​ពេល​ចុះ​ទៅ​ធ្វើ​កិច្ច​សម្ភាស​នៅ​កន្លែង​សង្គ្រោះ​សត្វ​មួយ​កន្លែង អ្នក​សារព័ត៌មាន​ម្នាក់​ជួប​ហេតុការណ៍​ដ៏​រំជួល​ចិត្ត​បំផុត ក្រោយ​សត្វ​ឆ្កែ​មួយ​ក្បាល​នៅ​ទីនោះ បាន​ស្ទុះ​មក​ឱប​​លោក​មិន​លែង ទោះ​បី​ជា​លោក​មិន​មាន​អ្វី​ឲ្យ​ទាក់ទាញ​វា​សោះ​ក៏ដោយ ។

សត្វ​ឆ្កែ​មួយ​ក្បាល​នោះ ហាក់​មាន​ការ​ស្រឡាញ់​ខ្លាំង​ចំពោះ​លោក ដោយ​បាន​ឱប​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ពិតៗ ។ភ្លាមៗ អ្នក​សារព័ត៌មាន​រូបនោះ គិត​អ្វី​មិន​ចេញ​នោះ​ឡើយ ដោយ​សារ​តែ​លោក និង​ឆ្កែ​មួយ​ក្បាល​នោះ​មិន​ធ្លាប់​បាន​ជួប​គ្នា​ពី​មុន​មក​ទាល់​តែ​សោះ ប៉ុន្តែ​ដោយសារ​តែ​ការ​ឱប​នេះ​ធ្វើ​ឲ្យ​លោក​រំជួល​ចិត្ត​ខ្លាំង​ពេក លោក​គ្មាន​ជម្រើស​មាន​តែ​តប​ត្រឡប់​ទៅ​វិញ​ដោយ​ការ​បោស​អង្អែល​វា ។

ដោយ​សារ​ការ​បបោស​អង្អែល​ថ្នាក់ថ្នម​តប​ទៅ​វិញ​របស់​លោក កាន់​តែ​ធ្វើ​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ​ចូល​ចិត្ត​សកម្មភាព​របស់​លោក និង​ឱប​រឹត​ជើង​លោក​កាន់​តែ​ខ្លាំង​ដោយ​ហាក់​បង្ហាញ​ថា មិន​ចង់​ឲ្យ​លោក​ទៅ​ណា​ឆ្ងាយ​ពី​វា​ឡើយ ។ក្ដី​ស្រឡាញ់​របស់​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​ចំពោះ​អ្នក​សារព័ត៌មាន​រូប​នោះ បាន​ធ្វើ​ឲ្យ​លោក​មិន​អាច​បដិសេធ និង​ទៅ​ណា​ចោល​វា​បាន ក៏​សម្រេច​ចិត្ត​យក​វា​ទៅ​ចិញ្ចឹម ដើម្បី​អាច​នៅ​ក្បែរ​គ្នា​ជា​រៀង​រហូត ៕

Related posts

Leave a Comment