ថៅកែ លក់ឡេជនជាតិវៀតណាម ទិញឡានទំនើបខ្ទង់លានដុល្លារ ថែមទាំងបំពាក់ស្លាកលេខ កម្ពុជាទៀត (មានវីដេអូ)

វៀតណាម៖ ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើល ពាសពេញបណ្ដាញសង្គម តាមរយៈការបង្ហោះរូបភាពចេញពីគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Mailisa Khánh ជាអ្នកលក់គ្រឿងសម្អាង ជនជនជាតិវៀតណាមម្នាក់ បង្ហាញពីកាដូថ្មីដែលជាឡានស៊េរីទំនើប​ ថែមទៀត។

នៅក្នុងនោះដែរ ត្រូវបានមហាជនជាច្រើន បានឃើញថា ឡានស៊េរីទំនើបមួយនេះ គឺជា ឡានម៉ាកល្បី McLaren Senna ដែលមានតម្លៃលើសពី មួយលានដុល្លា ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យពួកគេកត់សម្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឹ អ្នកជំនួញជនជាតិវៀតណាមរូបនេះ ថែមទាំងបានបំពាក់ស្លាកលេខពិសេស របស់ប្រទេសកម្ពុជា ទៅវិញ។

ម៉្យាងវិញទៀត ស្លាកលេខពិសេសរបស់កម្ពុជា ដែលបានបំពាក់នៅលើឡានស៊េរីទំនើបមួយនេះ មានអក្សរដែលជាឈ្មោះ MAILISA ដែលជាឈ្មោះរបស់ម្ចាស់ឡានផ្ទាល់ផងដែរ។ យ៉ាងណាមិញ ជាមួយនឹងការបង្ហោះនេះ បានធ្វើឲ្យមនុស្សជាច្រើន មានចូលមកស៊ែរតៗគ្នា ជាមួយនឹងការបង្ហាញភាពភ្ញាក់ផ្អើលរបស់ អ្នកជំនួញជនជាតិវៀតណាមរូបនេះ ផងដែរ៕

Related posts

Leave a Comment