ចាំកូនភ្លោះស្រីមកប្រឡង The Voice Kids ដើម្បីបំពេញបំណងឪពុកទេ ពេលនេះធំពេញក្រមុំហើយ ស្អាតណាស់!

ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចកុមារីជាកូនភ្លោះ ដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកកុមារ The Voice Kids Cambodia រដូលកាលទី ២ កាលពីឆ្នាំ ២០១៧ ទេមើលទៅ ដោយកុមារីទាំងភ្លោះនោះមានឈ្មោះ ហេង ឌីម៉ង់ និង ហេង សាន់ឌី ។គេនៅចាំការរៀបរាប់របស់កុមារីភ្លោះនោះបានថា ដើមហេតុដែលពួកគេមកប្រឡងក្នុង

កម្មវិធីខាងលើនោះ ដោយសារក្តីស្រឡាញ់ចង់សាកល្បងសមត្ថភាពខ្លួន និង អ្វីដែលពិសេសគឺពួកគេធ្វើដើម្បីបំពេញក្តីស្រមៃរបស់ឪពុក ដែលបានចាកចេញឆ្ងាយពីខ្លួនទៅលេងត្រលប់នោះ ។ រឿងកម្សត់នេះបានធ្វើឱ្យមហាជនមានសម្តែងអារម្មណ៍ និង ក្តីអាណិតយ៉ាងខ្លាំងចំពោះកុមារីភ្លោះទាំងពីរនោះ ។គួរឱ្យដឹងដែរថា កុមារីភ្លោះខាងលើនេះក៏មានដុងក្នុងសិល្បៈមិនធម្មតាដែរ ព្រោះនាងតូចគឺជាកូនសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈផ្នែករបាំខ្មែរបុរាណ ហើយអ្វីដែលគួរកត់សម្គាល់នោះ បន្ទាប់ពីមិនទទួលបានជោគជ័យក្នុងកម្មវិធី

នាងតូចឈ្មោះ ហេង សាន់ឌី ក៏បានចូលរួមសម្តែងក្នុងរឿងភាគល្បីរបស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ គឺរឿង «កូនពស់កែងកង» ។ ខណៈសម្តែងក្នុងរឿង «កូនពស់កេងកង» នោះ នាងបានសម្តែងជាតួងអង្គឈ្មោះ នាងឥត ជាកូនរបស់ នាងនី ដែលសម្តែងដោយតារាសម្តែង ម៉ាក សែនសូនីតា ។អ្វីដែលគួរឱ្យកត់សម្គាល់ពេលនេះនាងតូច ហេង សាន់ឌី នៃកូនភ្លោះខាងលើនេះ បានធំពេញរូបពេញរាងហើយព្រមជាមួយនឹងរូបសម្រស់ស្រស់ស្អាត ប្លែក និង គួរឱ្យស្រឡាញ់ខ្លាំង ។ ចង់ដឹងថានាងមានរូបរាងប្រែប្រួល និង ស្រស់ស្អាតយ៉ាងណា? សូមទស្សនារូបភាពខាងក្រោម ៖

Related posts

Leave a Comment