រកឯណាបាន! ចេញខែកូនប្ដីដើមទេ តែ ស៊ឹម សូលីកា នាំស្វាមី បង្ហាញក្ដីស្រលាញ់ដូចកូនបង្កើត

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្នពិធីការិនីឆ្នើម អ្នកនាង ស៊ឹម សូលីកា កាន់តែរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គល ក្រោយរៀបការជាលើទីពីរ បើទោះបីមានវ័យកាន់តែជ្រេ តែតារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី លោក អេង ឬទ្ធី ធ្វើឲ្យហ្វេនៗច្រណែន នឹងជីវិតស្វាមីភរិយាអ្នកទាំងពីរជានិច្ច។

យ៉ាងណាមិញ បើក្រឡេកទៅមើលទំនាក់ទំនងរវាងអ្នកនាង ស៊ឹម សូលីកា និងគ្រួសារអតីតស្វាមីនាងវិញ ឃើញថា ពួកគេតែងតែបង្ហាញសកម្មភាពស្និទ្ធិស្នាលជាមួយគ្នាដូចជា មិត្តភក្ដិ បងប្អូនយ៉ាងដូច្នោះដែរ។ ជាពិសេស ថ្មីៗនេះ ភរិយាថ្មីរបស់ អតីតស្វាមីនាង បានបង្កើតបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។ មិនតែប៉ុណ្ណោះ ថ្ងៃសម្រាលកូនរបស់ភរិយាអតីតស្វាមីនាង តារាស្រីរូបនេះក៏បានបង្ហាញវត្តមានចាំមើលមុខ និងជួយអបអរសាទរផងដែរ។

ជាក់ស្ដែង​ ប៉ុន្មានម៉ោងមុននេះ អ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃចេញខែកូនប្រុសរបស់អតីតស្វាមី ព្រមទាំងបង្ហាញអារម្មណ៍ប្រៀបដូចជាកូនប្រុសបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ។ ដោយរូបភាពទាំងនោះ លោក អេង ឬទ្ធី ក៏បានទៅចូលរួម ថ្ងៃចេញខែកូនប្រុស អតីតស្វាមីតារារូបនេះ ផងដែរ។ ដោយតារាប្រុសស្រីមួយគូនេះ បានបង្ហាញស្នាមញញឹម និងផ្ដល់ក្ដីស្រលាញ់ចំពោះកូនតូចនោះយ៉ាងកក់ក្ដៅ៕

Related posts

Leave a Comment