ក្រសួងប្រកាសទុកពេលដល់ចុងខែកញ្ញា ផ្ទេរកម្មសិទ្ធិយានយន្ត បើផុតកំណត់ត្រូវរកម្ចាស់ដើមមកផ្ដិតមេដៃ

នៅថ្ងៃទី ២ ខែកក្កដា ២០២០ នេះក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀត អំពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ ។ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋទៅទទួលសេវាកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមមិនឃើញមានការកើនឡើងជាបន្តបន្ទាប់ ក្រសួងបានបន្តទុកពេលឱ្យបងប្អូនទៅកាត់ឈ្

មោះរហូតដល់ចុងខែកញ្ញា ។តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបន្តអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តរហូតដល់ថ្ងៃទី ៣០ កញ្ញា ២០២០ ។ក្នុងករណីផុតកំណត់រយៈពេលខាងលើ ក្រសួងតម្រូវឱ្យរាល់ការអនុវត្តការផ្ទេរកម្មសិទ្ទិយានយន្តគ្រប់ប្រភេទ ត្រូវមានម្ចាស់ដើមមកផ្ដិតមេដៃលើសំណុំឯកសារស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ៕

Related posts

Leave a Comment