គ្រប់គ្នារំជួលចិត្ត ក្រោយអានសារ ពៅ បញ្ញាពេជ្រ ដោយបានរៀបរាប់ថា….(មានវីដេអូ)

អ្នកគាំទ្រ ជាច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ អតីត តារាចម្រៀងដ៏ល្បីម្នាក់ គឺ ពៅ បញ្ញាពេជ្រ នោះ។​ មានបទចម្រៀងជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ថែមទាំងនៅគាំទ្រ មិនប្រែប្រួល។

ហើយពេលកន្លងទៅថ្មីៗនេះ បញ្ញាពេជ្រ បានបង្ហោះវីដេអូមួយ ពីការហាត់ប្រាណ ទោះឈឺយ៉ាងណាក៏នៅតែទ្រាំ ព្រោះចង់ក្រោកឈរឲ្យបានដូចពីមុន ឃើញហើយធ្វើឲ្យគ្រប់គ្នា អាណិតខ្លោចចិត្ត មានអ្នកខ្លះទៀត មើលវីដេអូនេះចប់ មិនអាចទប់ទឹកភ្នែកជាប់ឡើយ។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ ពៅ បញ្ញាពេជ្រ បានបង្ហោះសារមួយទៀតហើយ អានចប់ បានធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ដោយអតីតតារាចម្រៀងរូបនេះបានសរសេរថា ៖

“ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះអ៊ីចេះ ខ្លះអ៊ីចុះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំកួន ក៏គង់តែស្លាប់ ឯមនុស្សយើងស្រលាញ់ក៏គង់តែស្លាប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណា ខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ស្លាប់ គ្រប់យ៉ាងមិនទៀងទេ។

ខ្ញុំជាឧទាហរណ៏ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះ ត្រូវប្រឹងរស់តាមកម្ម ខ្លួនឯង ដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លាប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណា រស់នៅរហូតបានទេ គឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ ថ្ងៃនេះវេនគេ ស្អែកវេនយើង។

02 . កក្កដា 2020 អង្គុយៗចេះតែនឹកឃើញអ៊ីចឹងក៏សរសេរ ព្រោះចង់អោយមនុស្សក្នុងលោកល្អ អោយបានច្រើន ទោះបីដឹងថាមិនអាចក៏ដោយ ខ្ញុំសរសេរមិនទាន់អស់ទេ ទុកអោយបងប្អូនស្វែងយល់ដោយខ្លួនឯងបន្ថែម ពៅ បញ្ញាពេជ្រ”៕

មានវីដេអូ

Related posts

Leave a Comment