វក មមី និងម្សាញ់ ចាស់ទៅ រវល់តែរឿង១គត់ គឺ…..

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក កើតមកនាំទ្រព្យជូនមាតាបិតា ព្រមទាំងលាភតែម្តង។ ប៉ុន្តែក្នុងវ័យក្មេង ផ្លូវជីវិតគេរាងលំបាកបន្តិច អាចជួបនឹងឧបសគ្គខ្លះ។ ពេលដែលចូលដល់វ័យកណ្តាល និងចាស់ទៅ លាភគេនឹងប្រែជាឡើងខ្ពស់ ដោយធ្វើឲ្យគេមានលុយដែលរាប់មិនអស់តែម្តង។

ឆ្នាំមមី កើតមកគឺមាននិស្ស័យជាមួយប្រាក់ខ្ពស់ ដោយធ្វើឲ្យទ្រព្យអាចចូលមករកគេតាំងពីវ័យក្មេង។ លុះដល់វ័យកណ្តាល នឹងមានលុយកាន់តែច្រើនចូលមក។ ជាហេតុដែលធ្វើឲ្យគេចាស់ទៅអាចរស់នៅលើគំនរប្រាក់តែម្តង។

ឆ្នាំម្សាញ់ អាចស្រូបបានមាសចូលក្នុងជីវិតក្នុងថ្ងៃណាមួយ។ ជាពិសេស គេតែងមានផ្កាយសំណាងរះជិតខ្លួន ដោយធ្វើឲ្យគេមានទ្រព្យធំអាចចូលមកក្នុងជីវិត។ ដូចនេះ ក្នុងពេលចាស់ទៅ គេនឹងរវល់រឿងរាប់ប្រាក់តែមួយគត់៕

Related posts

Leave a Comment