ខៀវ សានសាណា ផ្អាករកលុយ ៤ ថ្ងៃ យកពេលនាំស្វាមីឱ្យស្គាល់ប្រាសាទខ្មែរ

រហូតមកទល់ពេលនេះ ទស្សនិកជនជាច្រើននៅតែសរសើរសំណាងពិធីការិនីឆ្នើម ខៀវ សានសាណា ទោះបីជាបំណងអាពាហ៍ពិពាហ៍មុនមិនសមប្រកប ប៉ុន្ដែការសម្រេចចិត្តរៀបការលើកទី ២ នេះ នាងទទួលបានក្ដីសុខ ការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីពេញទំហឹង ជាពិសេសស្វាមីក្រោយជាជនជាតិបរទេសរបស់នាង ក៏ស្រឡាញ់កូនស្រីនាងប្រៀបដូចកូនបង្កើត ។

ដោយសារតែស្វាមីពិធីការិនីដ៏ល្បីរូបនេះ ជាជនជាតិបរទេសក៏មិនសូវស្គាល់ពីវប្បធម៌ខ្មែរ ខៀវ សានសាណា បានសម្រាកពីការងារ ៤ ថ្ងៃធ្វើដំណើរទៅលេងទឹកដីខេត្តសៀមរាប ក្នុងគោលបំណងចង់សម្រាកលំហែកាយផង ជាពិសេសចង់នាំស្វាមីដើរទស្សនាប្រាសាទខ្មែរ ព្រោះថាមានប្រពន្ធជាជនជាតិខ្មែរ តិចឬច្រើនគួរតែស្គាល់ពីវប្បធម៌ខ្មែរ ប្រាសាទខ្មែរ ។

ជាមួយនឹងរូបថតក្នុងទឹកមុខញញឹមពព្រាយ អ្នកនាង ខៀវ សានសាណា បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា «សុំសម្រាកលំហែកាយវាចាចិត្តបួនថ្ងៃសិនហើយណា ចង់នាំស្វាមីទស្សនាប្រាសាទឱ្យអស់ចិត្ត ទើបសមជាស្វាមីរបស់នារីខ្មែរ។ អ្នកសៀមរាបចាំទទួលផង» ។អ្នកលេងហ្វេសប៊ុកជាច្រើនបានលើកសរសើរពិធីការិនីរូបនេះខ្លាំងណាស់ រៀបការជាមួយស្វាមីបរទេសមិនមានទំនោរទៅខាងស្វាមី បែរជានាំស្វាមីឱ្យស្គាល់ប្រាសាទខ្មែរទៅវិញ

Related posts

Leave a Comment