កូវីដ ១៩ រាងស្ងប់ ទៀង មុំសុធាវី និងស្វាមីគ្រោងចុះមកស្រុកកំណើតខែក្រោយ

ដោយសារនឹកស្រុកកំណើតក៏ដូចជាក្រុមគ្រួសារ ពេលនេះតារាចម្រៀងនិយមបទពីដើម ទៀង មុំសុធាវី និង ស្វាមីគ្រោងចុះមកស្រុកកំណើតនៅក្នុងខែសីហាខាងមុខនេះក្រោយកូវីដ ១៩ ស្ងប់ស្ងាត់ ។

គេចាំបានថាក្រោយពីចូលរោងជ័យកាលពីដើមឆ្នាំ ២០២០ ទៀង មុំសុធាវី ក៏បានចាកចេញទៅបារាំងជាមួយស្វាមី ។ បើតាមបំណងនាង និង ត្រលប់មកស្រុកកំណើតវិញនៅខែមេសាកន្លងមក តែចៃដន្យដោយសារកូវីដ ១៩ បានធ្វើផ្ទុះខ្លាំងនោះបានធ្វើឱ្យ ទៀង មុំសុធាវី និង ស្វាមីមិនអាចមកស្រុកខ្មែរបាន ។ យ៉ាងណាក្រោយកូវីដ ១៩ រាងស្ងប់ពេលនេះ តារាចម្រៀងមុខស្រទន់រូបនេះគ្រោងនឹងមកលេងស្រុកកំណើតនៅក្នុងខែសីហាខាងមុខនេះ ។

ទៀង មុំសុធាវី បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយនាងអាចមកស្រុកកំណើតជួបជុំគ្រួសារក្រោយឃ្លាតឆ្ងាយច្រើនខែ ។ ទោះបីរៀបការជាមួយស្វាមីជាអ្នករស់នៅស្រុកបារាំងក៏ពិតមែនតែ ទៀង មុំសុធាវី មិនមានបំណងរស់នៅជាប់លាប់នៅទីនោះទេ ព្រោះនាងក៏មានការងារមួយចំនួននៅក្នុងស្រុកផងដែរ ។ រៀបការជាច្រើនខែ តែ ទៀង មុំសុធាវី មិនទាន់មានបំណងយកកូនប្រលែងនោះទេ ដោយសារនាងមានការងារជាច្រើនដែលត្រូវធ្វើ ។ ដោយឡែកស្វាមីរបស់នាងក៏មិនមានការជំទាស់អ្វីដែរ ៕

Related posts

Leave a Comment