អ្នកសិល្បៈ ៤រូប ទទួលបានចំណងដៃកូនភ្លោះ……

រាជធានីភ្នំពេញ ៖ ក្រោយជីវិតគូរួមរស់តែងប្រាថា្នចង់បានកូនប្រុសស្រីតូចៗមកប្រលែងលេងឲ្យបាត់អផ្សុក ដើម្បីបង្កើនភាពកក់ក្ដៅ និងភាពផ្អែមល្ហែមក្នុងជីវិតឲ្យកាន់តែមានន័យក្នុងនោះក៏មានអ្នកខ្លះ អាចមានសំណាងខ្ពស់រហូតសម្រាលបានកូនភ្លោះក៏មាន ក្នុងនោះគេក៏សង្កេតឃើញមានអ្នកសិល្បៈប្រុសស្រីមួយចំនួន ទទួលបានចំណងដៃកូនភ្លោះពីរ និង៣នាក់ផងដែរ។

ខាងក្រោមនេះជាឈ្មោះអ្នកសិល្បៈ៤រូបដែលទទួលបានកូនភ្លោះជាចំណងស្នេហ៍៖

១.តារាសម្ដែងលោក សុវណ្ណ មករា និងអ្នកនាង ឈិន សុធារី បានសម្រាលកូនភ្លោះប្រុសស្រីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយចូលរោងការកំឡុងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៥។

២.តារាសម្ដែងស្រីអ្នកនាង ឈិត សុជាតា សម្រាលបានកូនភ្លោះប្រុសក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៧ ដោយកាលណោះកូនរបស់អ្នកនាងសម្រាលត្រឹមអាយុ៦ខែប៉ុណ្ណោះ។

៣.តារាកំប្លែងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម រួមអ្នកនាង លាភ ជាភរិយាទទួលបានចំណងដៃកូនភ្លោះ គួរឲ្យស្រលាញ់២រូប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

៤.តារាសម្ដែងលោក ជុំ ស៊ីថា ភរិយាកំពុងពពោះកូនភ្លោះ៣ បើទោះបីជាពុំទាន់បង្ហាញរូបរាង និងសម្រាលក៏ពិតមែនប៉ុន្តែត្រូវបានលោក ជុំ ស៊ីថា បញ្ជាក់ប្រាប់តាមហ្វេសប៊ុកថា «រឿងមិននឹកស្មានដល់ ព្រឹកមិញអេកូឃើញកូនភ្លោះ3 សប្បាយចិត្តខ្លាំងណាស់ តែអាណិតប្រពន្ធ គាត់មាឌតូចបន្តិច មិនដឹងពិបាកយ៉ាងណាទេ បាន10អាទិត្យ3ថ្ងៃហើយ សង្ឃឹមថាប្រុសទាំងអស់ចុះកូនភ្លោះ៣ ខណៈពេលនេះលោកមានចំណងដៃ កូន២រូបរួចទៅហើយ»៕

Related posts

Leave a Comment