គ្រាន់តែពពោះភ្លាម កុល ដាវី ធីបចោលការថតរឿងជាបន្តបន្ទាប់ដោយមិនស្តាយ

គ្រាន់តែពពោះភ្លាមតារាសម្តែងរូបស្រស់ កុល ដាវី បានសម្រេចចិត្តផ្អាកការថតរឿងជាបន្តបន្ទាប់ដើម្បីថែរក្សាសុខភាពគភ៌ ។ ទាំង កុល ដាវី និង ស្វាមីសុទ្ធតែសម្តែងអារម្មណ៍រំភើបក្រោយពីដឹងថាពួកគេត្រៀមក្លាយជាឪពុករបស់គេនៅក្នុងពេលឆាប់ៗនេះ ។

បើទោះបីជាមានតារាវ័យក្មេងស្រករក្រោយរីកដុះដាលក៏ពិតមែន តែតារាសម្តែងសិចស៊ី កុល ដាវី នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្មនានាដោយនាងទទួលបានការថតរឿងជាបន្តបន្ទាប់ មិនថារឿងភាគ ឬ រឿងដុំនោះទេ ។ យ៉ាងណាមិញគ្រាន់តែដឹងថាខ្លួនចាប់ផ្តើមមានគភ៌ភ្លាម កុល ដាវី ក៏ធីបចោលដោយមិនស្តាយស្រណោះនូវការសម្តែងរឿងភាគជាបន្តបន្ទាប់ ដូចជារឿងភាគរបស់ទូរទស្សន៍ហង្សមាស និង រឿងភាគរបស់ទូរទស្សន៍ភីអិនអិន ជាដើម ។ សរុបទៅប្រមាណជាបីរឿងឯណោះ

ពេលនេះដែរ កុល ដាវី មានសុខភាពល្អជាធម្មតាគ្រាន់តែមានអាការចាញ់បន្តិចបន្តួចតាមបែបស្ត្រីកំពុងពពោះតែប៉ុណ្ណោះ ។ បើទោះបីមិនទទួលការសម្តែងរឿងតែ កុល ដាវី បានយកពេលវេលាមកលក់ផលិតផលតាមអនឡាញទៅវិញ ។ ក្រោយសម្រាលរឹងដៃរឹងជើង កុល ដាវី និងវិលមកប្រឡូកក្នុងការសម្តែងជាធម្មតាវិញ

Related posts

Leave a Comment