ផ្អែមជាងស្ករតាំងម៉ែទៀត! សុខ សោម៉ាវត្តី អួតពីចរិត លី វ៉ាហេទ មិនដែលធ្វើឱ្យខ្លួនពិបាកសូម្បីម្ដង

ស្នេហាខុសអាយុរវាងតារាសម្ដែង សុខ សោម៉ាវត្តី និង កំលោះសង្ហាជាកីឡាករបាល់ទាល់ លី វ៉ាហេទ កាន់តែផ្អែមល្ហែម ស្រឡាញ់ល្អូកល្អិននឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗ អ្នកទាំងពីរតែងបង្ហោះរូបថត ក៏ដូចជាសាររៀបរាប់ទាក់ទងនឹងស្នេហារបស់ពួកគេតាមរយៈបណ្ដាញសង្គម ធ្វើឱ្យមហាជនចង់លើសជាតិស្ករជំនួសពួកគេទៅហើយ ។

តួយ៉ាងថ្មីៗនេះ តារាស្រីសម្បូរវោហារ សុខ សោម៉ាវត្តី ទើបតែបង្ហោះសារថ្មីមួយ ដែលមានអត្ថន័យបង្ហាញពីក្ដីស្នេហាយ៉ាងជ្រាលជ្រៅ លើកឡើងពីអត្តចរិតសង្សារសំណព្វចិត្ត លី វ៉ាហេទ ជាបុរសដែលមនុស្សស្រីជាច្រើនប្រាថ្នា ដោយចាប់តាំងពីទាក់ទងជាមួយនាងមក វ៉ាហេទ មិនដែលធ្វើឱ្យខ្លួនពិបាកចិត្តឡើយ ។ ទន្ទឹមនឹងនោះ សុខ សោម៉ាវត្តី ក៏បានភ្ជាប់មកជាមួយនូវរូបឱបកៀកកើយសង្សារក្មេងមួយសន្លឹកយ៉ាងស្វីតទៀតផង

សុខ សោម៉ាវត្តី បានរៀបរាប់ហាក់អួតពីសង្សារថា «ស្អប់ហ្មងនិយាយមែន តាំងពីស្គាល់គ្នាមកមិនដែលឱ្យឯងពិបាកចិត្តសោះ រកតែឯងរករឿងឈ្លោះនឹងអាលបានលួចដើរលេងម្ដងម្កាលអីមិនបាន ស្អប់ហួសនិយាយ» ។ ក្នុងនោះគេឃើញមានមិត្តភក្ដិជិតស្និទ្ធនៅក្នុងសង្គមសិល្បៈ និង លេងបណ្ដាញសង្គមជាច្រើន ចូលបញ្ចេញយោបល់ក្នុងន័យជូនពរពួកគេហូរហែ

Related posts

Leave a Comment