ថៃ៖ ពិតជាគ្រួសារមួយដ៏មានសុភមង្គលណាស់ ក្រោយពេលសម្រាកពីសិល្បៈជាច្រើនខែមកនេះ គ្រួសារតារាសម្ដែង Matthew និង Lydia បានចំណាយពេលនាំគ្រួសារ និងកូនៗទៅលំហែតាមកន្លែងកម្សាន្តនានា យ៉ាងមានក្ដីសុខ បន្ទាប់ពីសម្រាកព្យាបាលជាសះស្បើយពីជំងឺ Covid-19 មក។
ថ្មីៗនេះផងដែរ Matthew និង Lydia ក៏បាននាំយកកូនៗ របស់ពួកគេ ទៅលំហែនៅតំបន់សមុទ្រ ដោយធ្វើការជិះទូកលែងកម្សាន្តយ៉ាងរីករាយ ប៉ុន្តែក្រៅពីរូបភាពនៃក្រុមគ្រួសារ ដែលមានសុភមង្គលមួយនេះ អ្វីៗដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍នោះ គឺ អ្នកម៉ាក់រូបស្រស់នេះ បានបង្អួតសម្រស់ និងបញ្ចេញសាច់យ៉ាងស៊ិចស៊ី ក្នុងឈុតប៊ីគីនីយ៉ាងជឿជាក់ ធ្វើឲ្យអ្នកគាំទ្រឃើញហើយចង់ក្ដៅខ្លួន
យ៉ាងណាមិញ ក្រោយពេលឃើញការលេងខ្លួនយ៉ាងស៊ិចស៊ី និងស្រស់ស្អាតរបស់តារារូបនេះ មានហ្វេនៗមិនតិចនោះទេ លាន់មាត់សរសើរអ្នកម៉ាក់រូបនេះ ជាហូរហែរ មិនដាច់ពីមាត់ អំពីសម្រស់របស់ Lydia ព្រោះថា ពេលនេះនាងមានកូន២នាក់ទៅហើយ រីឯវ័យក៏ច្រើនទៀត តែការលេងខ្លួននៅតែខ្ញង់ដដែល