ប៉ូលិសចរាចរណ៍ ដែលវា​យពលរដ្ឋព្រោះគ្មានលុយបង់ថ្លៃផាក ត្រូវថ្នាក់លើហៅសួរហើយ តែរកមិនទាន់ឃើញកំហុសទេ

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជំរុញ​ឲ្យ​ការិយាល័យ​ចរាចរណ៍ និង​ការិយាល័យ​បុគ្គលិក ព​ន្លឿ​ន​ស្រាវជ្រាវ​ លើ​ករណី​ពលរដ្ឋ​ចោទ ថា ​មន្ត្រីនគរបាល​ចរាចរ​ណ៍ បាន​វា យ​ លើ​ម្ចាស់​រថយន្ត​ដឹក​មេន កាល​សប្តាហ៍​មុន នៅតាម​គោលដៅ​ចរាចរណ៍​ក្នុង​ក្រុង​ដូន​កែវ ហើយ​រក​មូលហេតុ​ ឲ្យ​ឃើញ​ពី​ដើមហេតុ​នៃ ​រឿង ដើម្បី​ធ្វើការ​ប ក ស្រាយ​ទៅ កាន់ ​មហាជន​ វិញ ។

​ស្នងការ​ថ្លែង​បែបនេះ គឺ​នៅក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆមាស​ទី​១ និង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាលជាតិ​ចំនួន ១១២​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២០

ជុំវិញ​ការស្រាវជ្រាវ​លើ​ករណីនេះ មន្ត្រីនគរបាល​ចរាច​រណ៍ ៤​រូប ​ត្រូវបាន​ហៅ​មក​សួរនាំ រក​ដើមហេតុ​នៃ​រឿង ដែល​ពលរដ្ឋ​ដែលជា​ម្ចាស់​ រថយន្ត​ដឹក​មេន បាន​ចោទប្រកាន់ថា នគរបាល​ចរាចរណ៍​នៅក្នុង​ក្រុង​ដូន​កែវ បាន​វា យ​ទៅលើ​គាត់ ក្នុងពេល​សមត្ថកិច្ច​កំពុង​ឈរ​ត្រួតពិនិត្យ​នៅតាម​ដងផ្លូ

ជាមួយនឹង​ការសាកសួរ​នេះដែរ ឯកឧត្តម​ស្នងការ​ថា បើសិនជា​សមត្ថកិច្ច​នគ​របាល​នោះ​ធ្វើ​ខុស ពួកគាត់​ទាំងនោះ និង​ទទួលពិន័យ​របស់​អង្គភាព ហើយ​លោក​នឹង​ចេញ​លិខិត​សូម​អ ភ័យ ទោស របស់​គណៈ​ស្នងការដ្ឋាន​ទៅ​គ្រួសារ​ជ ន រ ង គ្រោះ នៅ​កំហុសឆ្គង​ដែល​បានធ្វើ​ទៅលើ​រូបគាត់

ទន្ទឹមនឹង​ការជំរុញ​លើ​បញ្ហា​នេះដែរ ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅតែ​ទទូច​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវតែ​គោរព​ឲ្យ​បាន​នូវ​វិន័យ​របស់​អង្គភាព ដើម្បី​អនុវត្តន៍​ការងារ​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ លើ​កិច្ចការ​បម្រើការ​ងារ​ដ្ឋ​បាល និង​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ លឿន​ហើយ​រហ័ស

Related posts

Leave a Comment