ស្តាប់បណ្តើរទឹកភ្នែកហូរបណ្តើរ! មួយបទរបស់ ខាត់ ស្រីវង រៀបរាប់ពីលោកឪពុក

ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងរួចមកហើយថា លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថា លាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគ ស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។

យ៉ាងណាមិញអ្នកនាង ខាត់ ស្រីវង ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានចងក្រងវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា “ឃ្លាត” អមជាមួយរូបភាពអនុស្សាវរីយ៍ជាច្រើនរៀបរាប់អំពីលោកឪពុក បូកផ្សំនឹងការចាកឃ្លាតមិនបាននៅក្បែរក្រុមគ្រួសារផងនោះ បានទាញយកទឹកភ្នែកអ្នកស្តាប់ និងទស្សនាជាច្រើននាក់ឱ្យហូរទឹកភ្នែកតាមដោយមិនដឹងខ្លួន។

គួរបញ្ជាក់ថា ក្រុមគ្រួសារត្រកូលខាត់ទាំងអស់គ្នាមិនមានអ្នកណាទាន់ដង្ហើមលោកឪពុក លាវ ខាត់ សូម្បីតែម្នាក់ ដែលនេះជាហេតុបណ្តាលឱ្យកូនៗគ្រប់គ្នាមានវិប្បដិសារី និងសោកស្តាយជាខ្លាំង៕

Related posts

Leave a Comment