មើលគ្រឿងពេជ្រពាក់លេងៗរបស់ប្រពន្ធ កែវ វាសនា ចែងចាំងណាស់!

មិនមែនជារឿងចម្លែកទេជារឿយៗភរិយារបស់តារាចម្រៀង កែវ វាសនា តែងបង្ហាញនូវគ្រឿងអលង្ការពេជ្ររបស់ខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ មុននេះបន្តិចភរិយារបស់តារាចម្រៀង កែវ វាសនា បានបង្ហាញគ្រឿងអលង្ការពេជ្រកងដៃយ៉ាងស្រស់ស្អាតដែលនាងទើបនឹងទិញ ។

ជាមួយនឹងគ្រឿងពេជ្រស្រស់ស្អាតចែងចាំងបែបនេះ ភរិយារបស់ កែវ វាសនា បាននិយាយថា «ទិញពាក់លេងៗបែបឃ្យូតៗ អាយុ ៣០ ហើយនៅចរិតក្មេងទៀត» ។គេលើកឡើងថា ពិតជាហាយសូរមិនធម្មតាទេ គ្រាន់តែគ្រឿងអលង្ការពេជ្រពាក់លេងៗរបស់ភរិយា កែវ វាសនា ពិតជាស្រស់ស្អាតនិងចែងចាំងស្ទើរបែកភ្នែកហើយបើតម្លៃវិញមិនក៏មិនធម្មតាដែរ ។ នេះគ្រាន់តែជាមួយចំណែកតូចនៃគ្រឿងអលង្ការដែលភរិយា កែវ វាសនា តែងបង្ហាញនៅតាមហ្វេសប៊ុកកន្លងមកប៉ុណ្ណោះ ។

កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាង ព្រោះលោកទទួលបាននូវភាពជោគជ័យទាំងព្រមមិនថាជីវិតគូជំនួញ និង ការងារសិល្បៈនោះទេ ។ ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា និង កូនប្រុសស្រីក្នុងជីវភាពហ៊ឺហាខ្លំាងមិនចាញ់តារាល្បីលំដាប់ប្រទេសប៉ុន្មានឡើយ ៕

Related posts

Leave a Comment