ស្ងាត់ៗស្វាមីតារាកំប្លែង កាតុ ក្តោបបានតំណែងធំមួយនៅក្នុងផលិតកម្មថប់ម្ញូហ្សិក

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីស្វាមីរបស់តារាកំប្លែងអ្នកនាង កាតុ គឺលោក គង់ សុគន្ធា ក្តោបបានតំណែងធំមួយនៅក្នុងផលិតកម្មថប់ម្ញូហ្សិក បន្ថែមលើតួនាទីដែលជាអ្នកផលិតកម្មវិធីនៅក្នុងទូរទស្សន៍ថោននាពេលបច្ចុប្បន្ន ។ ក្នុងនោះក៏មានការសាទរចំពោះតំណែងថ្មីរបស់ស្វាមីតារាកំប្លែង កាតុ ដែលមានយីអ៊ុនឡើងបែបនេះ ។

ការតែងតាំងជាផ្លូវការនេះត្រូវបានប្រកាសនៅក្នុងថ្ងៃទី ០១ ដើមខែកក្កដានេះ ដោយស្វាមីរបស់ កាតុ លោក គង់ សុគន្ធា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផលិតកម្មម្ញូហ្សិក ដែលមានតារាចម្រៀងប្រមាណជា ៧ នាក់នៅក្នុងផលិតកម្មនេះ ។ គួរបញ្ជាក់ថា ផលិតកម្មថប់ម្ញូហ្សិក បង្កើតឡើងប្រមាណជាងមួយឆ្នាំហើយ ដែលតារាចម្រៀង ៧ នាក់នោះរួមមានស្រីស្អាត រតនៈពិសី ចែម ស្រីលក្ខ័ ណារីតា និង លោក ឈឹម សក្កដា ជាដើម ។ ផលិតកម្មថប់ម្ញូហ្សិកនេះមានការចែកដាច់ជាមួយនឹងផលិតកម្មថោន

ក្នុងនោះក៏មានការសាទរចំពោះតំណែងថ្មីរបស់លោក គង់ សុគន្ធា ជាស្វាមីរបស់តារាកំប្លែង កាតុ ផងដែរ ។ មានការលើកឡើងថាមួយរយៈចុងក្រោយនេះប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះមានហុងស៊ុយល្អណាស់

Related posts

Leave a Comment