ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​ថ្មពួក ពពោះ​៣​ខែ ពិនិត្យ​ឃើញ​កូន​ក្នុង​ផ្ទៃ ភ្លោះ​៤​នាក់

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​បាន​ចូល​ពិនិត្យ​មើល​ផ្ទៃពោះ​នៅ​ឯ​គ្លីនិក​ឯកជន​មួយ ក្រុង​សិរី​សោភ័ណ ស្រាប់តែ​ធ្វើ​ឱ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​បានឃើញ​កូន​នៅ​ក្នុង​ផ្ទៃ​នាង មាន​ដល់​៤​នាក់ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ប៊ូ វិ​បោ​ន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ រាត្រី អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​ថ្មពួក ត្រូវ​បាន​សាច់ញាតិ​នាំ​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​គ្លីនិក​របស់​លោក ។ ពេល​ចូល​ពិនិត្យ រូប​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង មិន​ដែល​ធ្លាប់​ជួប​ទេ ធ្លាប់តែ​ជួប​កូនភ្លោះ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពិនិត្យ​លើក​នេះ មាន​ភ្លោះ​ដល់​ទៅ​៤​នាក់ ឯណោះ ដែល​ពួក​គេ​មាន​អាយុ​ជាង​៣​ខែ ។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​ឃើញ​មានកូន​ដល់​៤​នាក់​ហើយ លោក​ក៏​ប្រាប់​ទៅ​ស្ត្រី​ពពោះ និង​សាច់ញាតិ ឱ្យ​នាំ​ទៅ​ផ្ញើ​ពោះ​នៅ​ម​រន្ទី​ពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ដើម្បី​សុវត្ថិភាព​ម្តាយ និង​សុខភាព​ទារក ។ យ៉ាងណា​មិន​ទាន់​ដឹង​ថា មាន​ប្រុស និង​ស្រី​ប៉ុន្មាន​នោះ​ទេ ព្រោះ​ទារក​ទើបតែ​មាន​អាយុ​៣​ខែ​ជាង ហើយ​នេះ​ជា​កូន​ទី​២ ។

លោក​វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ប​ន្ដែ​ម​ថា ក្រោយ​ពិនិត្យ ឃើញ​ថា សុខភាព​ម្តាយ និង​កូន​៤​នាក់​ក្នុង​ពោះ គឺ​ល្អ​ដូច​ជា​ធម្មតា តែ​អ្វី​សំខាន់​នោះ នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ កាន់តែ​ធំ វា​អាច​នឹង​ចង្អៀត ហើយ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​កូន និង​សុខភាព​ទាំង​ម្តាយ ទាំង​កូន ទើប​លោក​បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ផ្ញើ​ពោះ​នៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ។ ជាក់ស្ដែង​ស្ថានភាព​គ្រួសារ​ស្ត្រី​រូប​នេះ ដូច​ជា​ជួប​ការ​លំបាក ផង​ដែរ ៕

Related posts

Leave a Comment