ឡើងគីឡូជាងមុនបន្តិចសោះ ពេជ្រ សូលីកា ចាប់ផ្ដើមភ័យថាមិនអាចទទួលយកបាន

ជារឿងធម្មតាទៅហើយដែលមនុស្សស្រីភាគច្រើន ចាប់ផ្ដើមប្រែប្រួលរូបរាងទៅជាធាត់មានសាច់ទ្រលុកទ្រលន់ជាមុន ក្រោយពពោះសម្រាលកូនរួច ប៉ុន្ដែមនុស្សស្រីដែលឆ្លាត ចេះស្រឡាញ់ខ្លួន ឬជាអ្នកម៉ាក់ស៊ីវិល័យទាន់សម័យនោះ គេមិនបណ្ដោយឱ្យរូបរាងធាត់កែមិនឡើងទេ ។

ពេជ្រ សូលីកា ត្រូវបានគេស្គាល់ជាតារាចម្រៀងស្រីមួយរូបដែលមានរូបរាងតូចច្រឡឹង ចង្កេះមួយក្ដាប់ ដៃជើងស្រឡូនៗគួរឱ្យស្រឡាញ់ ប៉ុន្ដែក្រោយសម្រាលកូនប្រុសដំបូងរួចមក រូបរាងតារាស្រីរូបនេះ ហាក់ប្រែទៅជាឡើងសាច់ជាងមុនបន្តិច ចំណែកមុខមាត់ក៏ពេញផូរផង់តាមនោះដែរ

គីឡូចាប់ផ្ដើមឡើង ពេជ្រ សូលីកា ក៏ចាប់ផ្ដើមបារម្ភ ព្រោះនាងជាមនុស្សស្រីដែលស្រឡាញ់ ថែរក្សារូបរាងបំផុត ។ គេនៅចាំបានថា អ្នកម៉ាក់វ័យក្មេងរូបនេះបានលើកឡើងតាមរយៈបណ្ដាញសង្គមក្នុងន័យថា រឿងអ្វីក៏នាងអាចឆ្លងកាត់ និង ទទួលយកបានដែរ ប៉ុន្ដែបញ្ហាធាត់ឡើងគីឡូមួយនេះ នាងមិនអាចទទួលយកបានទេ

តែយ៉ាងណា ដ្បិតថារូបថតថ្មីៗរបស់តារាចម្រៀង ពេជ្រ សូលីកា ដែលបានបង្ហោះលើបណ្ដាញសង្គមឃើញថានាងហាក់មានសាច់ជាងមុនបន្តិចមែន ប៉ុន្ដែរូបសម្រស់តារាស្រីរូបនេះនៅតែស្អាត និង ត្រូវមហាជនលួចសរសើរមិនដាច់ពីមាត់នៅឡើយ

Related posts

Leave a Comment