ប្រពៃណាស់! ឈិត សុវណ្ណបញ្ញា ធ្វើពិធីក្រុងពាលីបុកគ្រឹះសង់ផ្ទះ ជូនឪពុកថ្ងៃនេះ

ភ្នំពេញ៖ តារាចម្រៀងស្រី សម្លេងផ្អែមពីរោះ កញ្ញា ឈិត សុវណ្ណបញ្ញា ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាមុន មិនតែប៉ុណ្ណោះ បើងាកទៅមើលរូបសម្រស់វិញ នាងកាន់តែស្រស់ស្អាតប្លែកតែម្ដង។​

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតបច្ចុប្បន្ន តារាស្រីរូបនេះ នាពេលបច្ចុប្បន្នក្រោយជោគជ័យលើវិស័យសិល្បៈ យើងសង្កេតឃើញថា នាងតែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជានិច្ច។ មិនតែប៉ុណ្ណោះ ជីវភាពនាងពេលនេះ ក៏កាន់តែធូរធារ ឡូយឆាយ ជាមុនតែម្ដង។

តួយ៉ាង មុននេះ កញ្ញា ឈិត​ សុវណ្ណបញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយនាងជាមួយក្រុមគ្រយសារកំពុង ប្រាព្ធពិធីក្រុងពាលីបុកគ្រឹះសង់ផ្ទះជូនលោកឪពុកជាទីស្រលាញ់របស់នាងផងដែរ។ ក្នុងនោះដែរ យើងឃើញថា សកម្មភាពក្រុងពាលីនោះ មានសកមាជិកគ្រួសារទាំងមូលបានមកចូលរួច និងបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ជាពិសេស ប្លង់ផ្ទះដែលនាងត្រៀមសាងសង់ផ្ទះនោះ ពិតជាធំទូលាយតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment