អីយ៉ាស់! នៅសុខៗ គូម៉ា តារាចម្រៀងថោនប្រាប់ថា «ឈប់ច្រៀង»

ចុងក្រោយតារាចម្រៀងប្រចាំផលិតកម្មថោនជាច្រើនហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ព្រោះតែថ្មីៗនេះមានតារាចម្រៀងខ្លះបានចាកចេញទៅទ្រនំថ្មី ហើយខ្លះទៀតក៏ចាប់ផ្តើមបន្តចេញនូវបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្មនេះដដែល ។

ងាកមកតារាចម្រៀងពេញនិយមមួយរូបនៅក្នុងផលិតកម្មនេះគឺលោក គូម៉ា ក៏កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍ និង មានចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារពីការឈប់ច្រៀងរបស់លោក ។

ក្នុងសារនោះលោកបានសរសេរថា «តិចទៀតខ្ញុំឈប់ច្រៀងហើយ លក់ speaker ច្រៀងវិញ ទិញអត់?»។ បន្ទាប់ពីលោកបានបង្ហោះ និង មានការខមមិនឆ្លើយឆ្លងជាមួយនឹងអ្នកលេងបណ្តាញសង្គម fb ប៉ុន្តែក៏មានអ្នកគាំទ្រនៅតែសង្ស័យថាតើលោក គូម៉ា នឹងមានគម្រោងបញ្ចប់ពីអាជីពចម្រៀងនេះពិតមែនឬក៏យ៉ាងណា! តែភ្លាមៗនោះ តារាចម្រៀងរូបនេះក៏បានឆ្លើយតបវិញថា «លោកនៅមានបទចម្រៀងជាច្រើនបទទៀត នឹងចេញក្នុងពេលឆាប់ៗនេះ!» ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment