រងទុក្ខច្រើនខែ ទូច ស្រីល័ក្ខ សារភាពថាខ្លួនមានជំងឺបាក់ទឹកចិត្ត

ជាការពិតណាស់ បន្ទាប់ពីបើកបង្ហាញពីបញ្ហាក្នុងគ្រួសារជាមួយនឹងស្វាមី រហូតឈានដល់ការលែងលះគ្នាតាមច្បាប់ តារាចម្រៀង ទូច ស្រីល័ក្ខ តែងតែបង្ហាញនូវរឿងរ៉ាវមិនសប្បាយចិត្តជារឿយៗនៅក្នុងគណនី fb របស់នាង ។ នៅក្នុងនោះនាងតែងតែបង្ហាញទាំងការរីករាយ ទាំងការឈឺចាប់ ជាពិសេសគឺការមាក់ងាយ និង ការលើកទឹកចិត្តពីមិត្តភក្តិជុំខ្លួនរបស់នាងផងដែរ ។

យ៉ាងណាមិញ ក្រោយរងទុក្ខអស់រយៈពេលជាច្រើនខែ ទូច ស្រីល័ក្ខ បានបង្ហោះសារប្រាប់នៅក្នុងគណនី Instagram របស់នាងថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តរហូតលេបថ្នាំព្យាបាលផងដែរ ។

នៅក្នុងសារនោះដែរ ទូច ស្រីល័ក្ខ បានរៀបរាប់យ៉ាងលម្អិតដូចនេះថា «ខ្ញុំពិបាកណាស់ទម្រាំខ្ញុំអាចក្រោកឈរបានមកដល់ពេលនេះ គឺខ្ញុំបានមានជំងឺបាក់ទឹកចិត្តជាច្រើនខែហើយ ខ្ញុំបានប្រាប់ខ្លួនឯងបញ្ឈប់ការញុំាថ្នាំ ត្រូវប្រឹងក្រោកមកវិញដើម្បីកូននឹងមនុស្សជុំវិញខ្លួនរបស់ខ្ញុំ ។ ពេលនេះខ្ញុំដឹងថាខ្ញុំមិនដូចពីមុន តែខ្ញុំនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូច ទូច ស្រីល័ក្ខ ពីមុន» ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment