ស៊ុំ សូម៉ាលី ត្រៀមលេងខ្លួនម៉ាអស់ដៃនៅក្នុងថ្ងៃខួបកូនស្រីនៅថ្ងៃទី ១២ នេះ

ក្រោយពីលែងលះជាមួយស្វាមីដាច់ស្រេចមក ចុងក្រោយនេះគេសង្កេតឃើញតារាសម្តែង ស៊ុំ សុម៉ាលី កាន់តែស្រស់ស្រាយ ជាពិសេសសម្រស់ក៏ស្រស់ស្អាត និងទាក់ទាញជាងមុនដែរ ។ អត់ខ្វល់អ្វីនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះអ្នកមេម៉ាយរូបស្រស់ម្នាក់នេះក៏ត្រៀមរៀបចំខួបកំណើតកូនស្រីជាទីស្រឡាញ់របស់ខ្លួនផងដែរ ។

បើតាមគម្រោង ស៊ុំ សុម៉ាលី នឹងរៀបចំខួបកំណើតកូនស្រីនៅក្នុងថ្ងៃទី ១២ ខាងមុខនេះនៅភោជនីយដ្ឋានមួយនៅម្តុំមាត់ទន្លេ ។ ដោយសារកូវីដ ១៩ មិនទាន់ធូរស្រាលនោះ ស៊ុំ សូម៉ាលី រៀបចំពិធីខួបកំណើតកូនស្រីមិនជាធំដុំនោះទេ ពោលគឺនាងគ្រោងហៅភ្ញៀវប្រមាណជា ៧០ នាក់ប៉ុណ្ណោះ ។ ក្នុងនោះក៏មានការបង្ហើបថាសម្រាប់ថ្ងៃខួបកំណើតរបស់កូនស្រី ស៊ុំ សូម៉ាលី ដឹងតែលេងស្ទីលតែងខ្លួនម៉ាអស់ដៃហើយ

ក្នុងនោះក៏មានការលើកឡើងស្ទើរគ្រប់គ្នាថា ក្រោយលែងលះជាមួយស្វាមី ស៊ុំ សូម៉ាលី កាន់តែស្រស់ស្អាតប្លែកជាងមុនដោយនាងផ្លាស់ប្តូរនូវស្ទីលនៃការស្លៀកពាក់និង តុបតែងខ្លួនផងដែរ ។ មិនតែប៉ុណ្ណោះ ស៊ុំ សូម៉ាលី ក៏បានចំណាយពេលមកហាត់ប្រាណសម្រករាងទៀតផង ។ នាពេលបច្ចុប្បន្ន ស៊ុំ សុម៉ាលី ក៏នៅតែមានទីផ្សារនៅក្នុងការសម្តែងរឿង និង ថតស្ប៉តពាណិជ្ជកម្មផងដែរ

Related posts

Leave a Comment