ត្រឹមប៉ុន្មានខែ ជីវិតតារាស្រី Taew ជួបរឿងអួអាប់វាយប្រហារផ្លូវចិត្តធ្ងន់ៗ

វាសនាមនុស្សពិតជាមើលមិនឃើញ អ្នកណាទៅដឹងថា Taew Natapohn កំពូលតារាសម្ដែងស្រីជួរមុខថៃ ដែលធ្លាប់ទទួលបានភាពល្បីល្បាញមានតែអ្នកលើកសរសើរទៅលើជីវិតស្នេហាផ្អែមល្ហែមរបស់នាង មានគ្រួសារពោរពេញដោយភាពកក់ក្ដៅ រស់នៅជួបជុំគ្នាយ៉ាងមានក្ដីសុខ ប៉ុន្ដែគ្រាន់តែមួយប៉ព្រិចភ្នែកសោះ ជីវិតនាងបានផ្លាស់ប្ដូរជាច្រើន ។

គិតត្រឹមប៉ុន្មានខែនាដើមឆ្នាំ ២០២០ នេះ តារាស្រី Taew បានជួបរឿងអួអាប់ក្នុងជីវិត ត្រូវមហាជនរិះគន់ដាក់បន្ទុក និង រឿងធំបំផុតនោះគឺ នាងត្រូវបាត់បង់លោកប៉ាជាទីស្រឡាញ់ចេញពីជីវិតរៀងរហូត ។

១- បែកពីសង្សារចាស់ដែលស្រឡាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ ព្រោះមិនគិតឱ្យដល់ទៅ នាង និង Ton ទាក់ទងគ្នាដល់ទៅ ១៤ ឆ្នាំ តែចុងក្រោយបែរជាត្រូវដើរផ្លូវរៀងខ្លួន ទោះខាងក្រៅនៅរាប់អានគ្នាធម្មតា តែក្នុងចិត្តក៏ពិបាកទ្រាំណាស់ដែរ

២- ផ្ទុះការរិះគន់ពីមហាជនរឿងស្លៀកពាក់សិចស៊ី រាំកាច់ចង្កេះក្នុង TikTok ដែលមើលទៅមិនសូវស័ក្ដិសមក្នុងនាមជាតារាល្បី ប៉ុន្ដែក្រោយមកនាងបានបកស្រាយថា នាងធ្វើដូច្នេះគឺដើម្បីឱ្យលោកប៉ាសើចពេលឃើញគេខំមិនកំប្លែងៗ

៣- ក្រោយបែកសង្សារចាស់ Taew ត្រូវមហាជនរិះគន់ចាស់ដៃថានាង ចោលសង្សារចាស់ធ្លាប់កម្សត់កម្រជាមួយគ្នា ទៅស្រវ៉ាស្នេហាសេដ្ឋីមានលុយវាល់លាន

៤- នៅថ្ងៃទី ១ ខែកក្ដដា កន្លងទៅ Taew បានបាត់បង់លោកប៉ាជាទីគោរពស្រឡាញ់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលការបាត់បង់លើកនេះ នាងរងសម្ពោធផ្លូវចិត្តធ្ងន់ធ្ងរជាងពេលណាទាំងអស់

Related posts

Leave a Comment