រយៈពេលជិត ១០ ឆ្នាំមកហើយដែលតារាសម្ដែងថៃនាង Bella Ranee ប្រឡូកនៅក្នុងអាជីពសិល្បៈ ហើយក្នុងរយៈពេលច្រើនឆ្នាំនេះ នាងក៏បានឆ្លងកាត់ការសម្ដែងជាតួអង្គសព្វគ្រប់បែបយ៉ាងដែរ ចំណែកឯខ្សែភាពយន្តដែល Bella សម្ដែងជាតួឯកក៏ច្រើនរាប់ភ្លេច ប៉ុន្ដែក្នុងនោះគេកត់សម្គាល់ឃើញ ខ្សែភាពយន្តចំនួន ៤ ល្បីល្បាញខ្លាំងជាងគេ ធ្វើឱ្យតារាស្រីរូបនេះ ក្លាយជាគ្រាប់ពេជ្រប្រចាំនៅប៉ុស្ដិ៍ទូរទស្សន៍លេខ ៣
១- រឿង បុព្វេសន្និវាស ៖ ខ្សែភាពយន្តភាគបុរាណមួយនេះ ទទួលបានការកោតសរសើរពីទស្សនិកជនថាល្អមើលៗយ៉ាងផុសផុល ខណៈ Bella បានសម្ដែងជាតួឯកជាមួយតារាប្រុស Pope Thanawat ហើយអ្នកទាំងពីរក៏ត្រូវមហាជនស្គាល់កាន់តែច្បាស់តាមរយៈរឿងនេះ
២- រឿង អន្លង់កម្ម ៖ តារាស្រី Bella បានចាប់ដៃរៀមច្បង Mai Charoeunpura បង្កើតផ្ទាំងទស្សនីយភាពមួយថ្មីដល់ទស្សនិកជន ព្រោះរឿងនេះ នាងដើរជាតួអង្គកាចឆ្នាស តតាំងដើម្បីជីវិត ស្លូតបូត ប្រែប្រួលទៅតាមស្ថានភាពសាច់រឿង
៣- រឿង សុភាពបុរសភុតធីផាត់ ៖ រឿងនេះ Bella និង James Jirayu ទទួលបានការស្រឡាញ់ពេញចិត្តពីហ្វេនៗជាច្រើន ព្រោះអ្នកទាំងពីរស័ក្ដិសមគ្នាខ្លាំងណាស់
៤- រឿង ភ្លើងបុណ្យ ៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃច្បាស់ជាធ្លាប់ទស្សនារឿងនេះមិនខាន ដោយតារាស្រី Bella ដើរតួអង្គជានារីស្លូតបូតម្នាក់ តែត្រូវបង្ខំចិត្តផ្លាស់ប្ដូរចរិតដើម្បីដណ្ដើមអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួនត្រលប់មកវិញ