ភ្នំពេញ៖ ជាដំណឹងមួយដែលគួរឲ្យ ចូលរួមត្រេកអរដែលកាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីដែលពោរពេញទៅដោយ ទេពកោសល្យរួមទាំងភាពក្រម៉ិចក្រមើម ម៉ាក សែនសូនីតា បានប្រកាសពី ដំណឹងពរពោះកូនដំបូង បន្ទាប់ពីរៀបការបានជាង៣ខែ។
គួររំលឹកផងដែរថា តារាសម្តែងរូបនេះ បានចូលរោងជ័យកាលពីខែមីនាហើយក៏បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមអាជីពជាច្រើន មានការភ្ញាក់ផ្អើលនិងចូលទៅបញ្ចេញមតិអបអរសាទរជាច្រើន បន្ទាប់ពីបង្ហោះរូប មានផ្ទៃពោះដំបូងនៅក្នុងគណនីInstagram ផ្ទាល់ខ្លួលរបស់អ្នកនាង ក្នុងពេលថ្មីៗនេះផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយថ្មីថ្មោងរូបនេះ ក៏បានទៅបង្អួតសម្រស់ពរពោះកូនដំបូងជាមួយនឹងទេសភាព ពណ៌បៃតងធ្វើឲ្យ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថាបើទោះបីកំពុងតែពរពោះទៅហើយ ក៏សម្រស់តារាស្រីរូបនេះ នៅតែមិនប្រែប្រួលនៅ តែស្រស់ស្អាត និងលេចធ្លោដដែល៕