សង្វេគណាស់ ! សាកស ព​ កម្មករជីករ៉ែរាប់សិបនាក់ ត្រូវគេបញ្ចុះក្នុងរណ្តៅដ៏ធំមួយ

កម្មករជីករ៉ែមាសរាប់សិបនាក់ត្រូវបានគេបញ្ចុះកាលពីថ្ងៃសុក្រនៅក្នុងរណ្តៅដ៏ធំមួយបន្ទាប់ពីការរអិលបាក់ដីនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាដែលបាន.ស.ម្លា.ប់.មនុស្សជាច្រើននាក់ដែលភាគច្រើនជាកម្មករចំណាកស្រុកដែលស្វែងរកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងអណ្តូងរ៉ែបើកចំហរដ៏.គ្រោះ.ថ្នា.ក់.នៅជិតព្រំដែនប្រទេសចិន។

សាក.ស.ព.កម្មករអណ្តូងរ៉ែចំនួន១៧២នាក់ ត្រូវបានអាជ្ញាធរយកចេញពីក្នុងគំនរដីបាក់និងល្បាប់ភក់ ក្រោយកើតមានហេតុការណ៍ដ៏អកុសលខាងលើ។ នេះមិនមែនជាលើកទី១ នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែឬក៏ហេតុការណ៍រអិលបាក់ដីនៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះជាបែបនេះក្តីហេតុការណ៍ក្នុងសប្តាហ៍នេះត្រូវបានចាត់ទុកថាជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន។

គួរបញ្ជាក់ថានៅទីតាំងជុំវិញរណ្តៅកប់សា.ក.ស.ពគេសង្កេតឃើញមានប្រជាជននិងសាច់ញាតិជ.ន.រ.ង.គ្រោះឈរពាក់ម៉ាសដើម្បីសម្តែងការសោកស្តាយចំពោះការបង់ជីវិតមនុស្សទាំងកម្រោលនិងគួរឲ្យសង្វេគបំផុត ប៉ុន្តែពួកគេក៏មិនភ្លេចការពារខ្លួនពីជំងឺកូវីដ១៩នោះដែរ។ អាជ្ញាធររដ្ឋកាឈីន ដែលស្ថិតនៅជាប់ព្រំដែនចិនបានបញ្ជាក់ថា នៅមានសាក.ស.ពមួយចំនួនទៀតអាចកំពុងកប់ក្នុងល្បាប់ដីនៅឡើយដែលត្រូវការក្រុមសង្គ្រោះរុករកបន្តទៀត៕

{“source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593832889047″,”subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593832889046″,”source”:”other”,”origin”:”unknown”}

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment