ថ្វីដ្បិតតែប៉ុន្មានខែចុងក្រោយនេះសេដ្ឋកិច្ចមានការធ្លាក់ចុះក៏ពិតមែន តែតារាក្នុងសិល្បៈមួយចំនួនបានបោះទុនបង្កើតជំនួញជាបន្តបន្ទាប់ ។ ងាកមកតារាចម្រៀង ជុំ លីណូ ឯណេះវិញក៏មិនអន់ប៉ុន្មានដែរ ថ្មីៗនេះលោកទើបបន្ថែមមុខជំនួញថ្មីពីលើអាជីពចម្រៀង ។
តារាចម្រៀង ជុំ លីណូ បានបោះទុនបន្ថែមមុខរបរថ្មីគឺលក់រថយន្តដែលលោកដាក់ស្លាកយីហោថា ឃ្លាំងរថយន្ត ជុំ លីណូ US 8888 ។ ក្រៅពីការងារចម្រៀង ជុំ លីណូ កំពុងពង្រឹងមុខរបរថ្មីរបស់ខ្លួនដែលទើបនឹងដំណើរការដែលលោករំពឹងថា នឹងល្អប្រសើរទៅថ្ងៃអនាគត ។ មានការលើកឡើងថា តារាចម្រៀង ជុំ លីណូ កាន់តែប្រឹងប្រែង ព្រោះឆាប់ៗខាងមុខនេះលោកត្រៀមខ្លួនទទួលសមាជិកថ្មីផងដែរ ។
បើទោះមិនទាន់ចូលរោងជ័យតាមប្រពៃណីខ្មែរក៏ពិតមែន តែតារាចម្រៀង ជុំ លីណូ ត្រៀមខ្លួនទទួលសមាជិកថ្មីនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ក្នុងនោះក៏មានការសាទរចំពោះ ជុំ លីណូ ចំពោះការក្លាយជាឪពុករបស់លោកពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រផងដែរ ៕
សូមទស្សនារូបភាពខាងក្រោមនេះ