ធ្វើចឹងបានទៀត!ណូម័រ ប្រកាសបើមានស្នេហ៍ថ្មី សុំសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោងការ ព្រោះ…

ពិធីការនី និងជាតារាសម្តែងល្បីឈ្មោះ អ្នកនាង ណូម័រ បានប្រកាសនៅលើ Facebook របស់ខ្លួនធ្វើអោយប្រុសៗនិងមហាជនមានការភ្ញាក់ផ្អើលក្រោយពេលនាងនិយាយបើមានស្នេហ៍ថ្មី ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោងការ ខណៈដែលធ្លាប់ជួបប្រទះស្នេហាបែកបាក់ រៀបការបាន៥ខែក៏លែងលះគ្នា បន្សល់ទុកឈ្មោះជាស្ត្រីមេម៉ាយ ស្របពេលអាយុកាន់តែច្រើន ចូលវ័យ៣១ឆ្នាំ តែសម្រេស់នៅតែស្រស់ស្អាត។

តារាសម្តែងរូបនេះបានសរសេរនៅលើ Facebook នាងថា៖ “Awww just see (រៀបការបាន3ខែមិនចុះសម្រុងគ្នា ឈានដល់ខែទី5ក៏លែងលះ ដូច្នេះសំរាប់អូនត្រឹមជាយល់សប្តិប៉ុណ្ណោះ ភ្ញាក់មក អុូននៅតែជាកូនក្រមុំដដែលតាស បើនិស្ស័យអាចមានគូរទៀត ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំអោយខុសទៀត)”។ គួរបញ្ជាក់ផងដែរថា តារាសម្តែង ណូម័រ ធ្លាប់រៀបការជាមួយនឹង ​វីជេ សុភា បានរយៈពេល៥ខែ ក៏លែងលះគ្នាក្រោមហេតុផល រស់នៅមិនចុះសម្រុងនឹងគ្នា។

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment