ធ្លាប់តែឃើញ ជីជី ក្នុងឈុតយុវវ័យទាន់សម័យ តែប្រែមកបែបបុរាណវិញ ស្អាតអស់ទាស់

លោកអ្នកប្រាកដជាធ្លាប់បានឃើញស្ទីលនៃការតុបតែងខ្លួនរបស់ពិធីការនីប្រចាំស្ថានីយទូរទស្សន៍ MYV និង CTN នាង ជីជី ដែលមានភាគច្រើនគឺបែបយុវវ័យទាន់សម័យ តែថ្មីនេះពិធីការនីរូបនេះបានផ្លាស់ប្តូរនៃការតុបតែងស្អាតប្លែកជាមួយនឹងឈុតកូនក្រមុំបែបប្រពៃណី ក្នុងការថតឲ្យសម្អាងការផងដែរ ។

រូបភាពជាច្រើនសន្លឹករបស់ ជីជី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមលាន់មាត់ពីភាពស្រស់ស្អាតជាងសព្វមួយដងរបស់នាង ជាពិសេសនោះក្នុងការថតឲ្យសម្អាងការនេះដែរ បានធ្វើឲ្យអ្នកគាំទ្រសង្ស័យ និង យល់ថាប្រហែលជាដំរួយនៃការចូលរោងជ័យរបស់នាងផងមិនដឹង ។

មូលហេតុដែលបានធ្វើឲ្យអ្នកគាំទ្រ និង មិត្តៗយល់បែបនេះក៏ព្រោះបច្ចុប្បន្ន ជីជី បានបង្ហោះពាក្យថា «ប្រពន្ធអ្នកណាទៅហ្ន?» ដែលគួរឲ្យសង្ស័យ ហើយម្យ៉ាងវិញទៀតបច្ចុប្បន្ននាងក៏កំពុងតែមានគូស្នេហ៍ដែលស្រឡាញ់យល់ចិត្តគ្នាស្រាប់យូរមកហើយ មិនត្រឹមតែប៉ុណ្ណោះពិធីការនីរូបនេះ ក៏មិនសូវជាធ្លាប់ដែលថតឈុតសម្អាងការច្រើនដែរកាលពីមុនមកនោះ

Related posts

Leave a Comment