ក្បែរ ៤០ ឆ្នាំហើយ កែវ នីសា នៅតែស្រស់ស្អាត និង ទាក់ទាញខ្លាំង!

អាយុគ្រាន់តែជាតួលេខ បើតាមដឹងពេលនេះតារាសម្តែង និង ពិធីការិនី កែវ នីសា មានវ័យក្បែរ ៤០ ឆ្នាំទៅហើយ តែយ៉ាងណាសម្រស់របស់ កែវ នីសា នៅតែស្រស់ស្អាតមិនប្រែប្រួលនោះទេ ធ្វើឱ្យហ្វេនៗជាច្រើនលាន់មាត់សរសើរ និង ចង់ដឹងពីវិធីរក្សាសម្រស់របស់តារាស្រីរូបនេះផងដែរ

មិនថាតុបតែងខ្លួនក្នុងឈុតបុរាណ ឬ ទាន់សម័យ កែវ នីសា នៅតែស្រស់ស្អាតមិនថាទម្រង់មុខ ឬ រូបរាងនោះទេ ស្ទើរមិនដឹងថាតារាស្រីរូបនេះមានវ័យក្បែរ ៤០ ឆ្នាំឡើយ ។ មានហ្វេនៗជានារីមិនតិចទេចង់ដឹងពីវិធីថែសម្រស់ឱ្យនៅក្មេងសាច់ចាំបែបនេះ ។ កន្លងមកមានការសង្ស័យថា កែវ នីសា កាន់តែស្រស់ស្អាត ដោយសារនាងបានទៅកែបន្ថែមសម្រស់នៅប្រទេសជិតខាងកន្លងមក

កែវ នីសា ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងគួរសម តែមួយរយៈចុងក្រោយនេះនាងហាក់មិនសូវរវីរវល់នៅក្នុងការងារសម្តែងឡើយ ។ នាងធ្វើតែពិធីការិនីប៉ុណ្ណោះ ។ កន្លងមកមានការបង្ហើបថា មានផលិតកម្មជាច្រើនបានទាក់ទងទៅរូបនាងតែមិនត្រូវបាន កែវ នីសា ទទួលឡើយ ។ មានការបង្ហើបថាទោះ កែវ នីសា មិនសន្សំលុយកាក់ល្អិតដែលបានមកពីការសម្តែងក្រោមកម្តៅថ្ងៃដូចមុនក៏ពិតមែនតែជីវភាពរស់នៅរបស់នាងហ៊ឺហា និង ហាយសូរខ្លាំងមិនធម្មតាឡើយ

Related posts

Leave a Comment