សុក សុភា ទម្លាយខ្ទេចរឿងរ៉ាវជាច្រើនជាមួយភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ (វីដេអូ)

រយៈពេល ១០ ឆ្នាំហើយមកហើយ ដែលអតីតតារាសម្តែង សុក សុភា ដែលមហាជនស្គាល់ងារថា «នាយខៀវ» បានបង្កើតចំណងស្នេហ៍ជាមួយនឹងភរិយារបស់លោក ។ មកដល់ថ្ងៃនេះ ៨ ឆ្នាំហើយដែល នាយខៀវ និង ភរិយាបានចាប់ដៃគ្នាកសាងគ្រួសារយ៉ាងមានសុភមង្គលនៅឯនាយសមុទ្រ ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍រយៈពេល ៨ ឆ្នាំ អតីតតារាសម្តែងរូបនេះបានទម្លាយរឿងរ៉ាវជាច្រើនរបស់លោក ដែលបានកើតឡើងជាមួយភរិយា ។

ក្នុងគណនី fb របស់លោកបានរៀបរាប់ថា «អនុស្សាវរីយ៍ជាច្រើន ដែលពួកយើងបានសាងរួមគ្នា រយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ វាគឺជាឆាកជីវិតពិតៗ ដែលពួកយើងបានឆ្លងកាត់យ៉ាងស្វិតស្វាញរហូតមកដល់សព្វថ្ងៃនេះ ហើយយបងនៅសង្ឃឹមថាពួកយើងនឹងកាន់ដៃគ្នាបែបនេះជាមួយគ្នារៀងរហូតដល់ចាស់កោងខ្នង ។ អរគុណគ្រប់យ៉ាងដែលអូនបានធ្វើអ្វីដែលល្អៗមកលើបង អរគុណនូវក្តីអាណិតស្រឡាញ់រយៈពេល ៨ ឆ្នាំនេះ ។ អរគុណនូវការគោរព ស្រឡាញ់ បារម្ភ ការយោគយល់ ការអាធ្យាស្រ័យ និង យល់ពីផ្លូវចិត្តរបស់បង» ។

គ្រាន់តែទម្លាយរឿង និង សារផ្អែមល្ហែមដូចនេះ អ្នកម្តាយរបស់កូនៗលោក សុក សុភា ក៏បានឆ្លើយតបទៅលោកវិញជាមួយនឹងវីដេអូថា «រីករាយខួប ៨ ឆ្នាំនៃអាពាហ៍ពិពាហ៍របស់យើងប្ដីសម្លាញ់ អស់រយៈពេល ៨ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់យើង គ្រប់រសជាតិដែលយើងឆ្លងកាត់ គឺសុទ្ធសឹងជាបទពិសោធឱ្យយើងស្វែងរកភាពរីកចំរើនសម្រាប់គ្រួសារ ។ យើងក៏បានជួបព្យុះជួបភ្លៀង តែបន្ទាប់មកមេឃក៏ស្រឡះ ។ សូមអរគុណដែលបងបានប្រគល់គ្រាប់ពេជ្រដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន សូមឱ្យបងតស៊ូជាមួយអូន និង កូនៗតទៅមុខទៀតដូចជាពេលនេះ ។ នេះជាកាដូរកម្រងអនុស្សាវរីយ៍នៃជីវិតរបស់យើង វីឌីអូនេះធ្វើឡើងដើម្បីរំលឹកនៅអនុស្សាវរីយ៏របស់គ្រួសារយើង» ៕

Related posts

Leave a Comment