១២ សន្លឹកពីតារាចម្រៀង សុខ ស្រីនាង សិចស៊ីអស់ត្រឹមនេះហើយ

នៅថ្ងៃនេះយើងសូមពាំនាំមកជូនទស្សនីយភាពប្លែកភ្នែកមួយទៀតដែលនិយាយពីតារាចម្រៀងស្រីមួយរូប ដោយយើងនឹងបង្ហាញជូននូវកម្រងរូបថតដ៏ស្រស់ស្អាត និង សិចស៊ីប៉ុន្មានសន្លឹករបស់តារាចម្រៀងស្រីដ៏ល្បីល្បាញ សុខ ស្រីនាង ក្នុងផលិតកម្មរស្មីហង្សមាស ។

តារាចម្រៀងស្រីរូបនេះកំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត បន្ទាប់បានចេញបទចម្រៀងថ្មីៗពីរោះៗជាច្រើន និង អ្វីដែលពិសេសបន្ទាប់ពីរូបនាងបានបង្ហាញវត្តមានសម្តែងក្នុងរឿងភាគ «រាជិនីភូមិគ្រឹះ» ដែលជាស្នាដៃនិពន្ធរបស់លោក យូ សុភា និង ដឹកនាំរឿងដោយលោក កៅ សីហា ។ ដោយសារតែទឹកដមសំឡេងពីរោះ សមត្ថភាពសម្តែងក្នុងរឿងខាងលើនេះប្រកបដោយទេពកោសល្យ តារាចម្រៀង សុខ ស្រីនាង ត្រូវបានបានចាត់ទុកនាងជាតារាក្នុងដួងចិត្តមួយរូប ។

បើងាកមកមើលរូបសម្រស់វិញ ថ្វីដ្បិតតារាចម្រៀង សុខ ស្រីនាង មានឈ្មោះមេម៉ាយ និង មានវ័យជ្រេបន្តិចក្តី ប៉ុន្តែមិនបានន័យថានាងធ្លាក់សម្រស់នោះដែរ ពោលគឺតារាចម្រៀងស្រីរូបនេះនៅតែមានភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ។ ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹកដែលតារាស្រីថៃរូបនេះបានបង្ហោះចូលក្នុងបណ្តាញសង្គមកន្លងមក សុទ្ធតែបង្ហាញពីរូបសម្រស់ស្រស់ស្អាត និង សិចស៊ី តែការសម្ញែងភាពសិចស៊ីទៀតសោត តារាចម្រៀងស្រីរូបនេះបង្ហាញអស់ហើយត្រឹមស្លៀកសំពត់ខើចខ្លីលើជង្គង់ ពាក់អាវសំយេះស្មា ឬ បញ្ចេញក្បាលពោះ ជាដើម ធ្វើឱ្យតារាស្រីរូបនេះទទួលបានការបញ្ចេញមតិថា សិចស៊ីក្នុងភាពថ្លៃថ្នូរ

តោះចង់ដឹងថាតារាចម្រៀងមុខស្រគត់ស្រគំ សុខ ស្រីនាង និយមលេងខ្លួនសិចស៊ីអស់ត្រឹមប៉ុនណា? ទស្សនារូបថតទាំងនេះទាំងអស់គ្នា៖

Related posts

Leave a Comment