មើលរាងគេផង! ទោះកំពុងពរពោះមែន តែ ជា ម៉ារី នៅតែមិន…..

ភ្នំពេញ៖ ក្រោយពេលបញ្ចប់អាជីពជាតារាសម្ដែង និងបានឃ្លាតឆ្ងាយពីសិល្បៈទាំងស្រុង អតីតតារាសម្ដែង ជា ម៉ារីបានសម្រេចចិត្ត រៀបការជាមួយស្វាមីដែលជាបុរសសង្ហាម្នាក់កាលពីប៉ុន្មានឆ្នាំមុននេះ ហើយទីបំផុត ជា ម៉ារី បានក្លាយខ្លួនជាម្ដាយគេ ដោយទើបតែបានពរពោះកូនជាលើកដំបូង ព្រមទាំងទទួលបានការមើលថែទាំ ពីស្វាមីយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។

ដោយឡែក បើងាកទៅមើលរូបសម្រស់របស់ អតីតតារាសម្ដែងស្រីរូបវិញ ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក៏ដោយ ប៉ុន្តែយើងឃើញថា នាងនៅតែ លេងខ្លួនបានយ៉ាងស្រស់ស្អាត ពិសេសគឺកាន់តែស៊ិចស៊ី ទាក់ទាញខ្លាំងជាងមុន ដោយតែងតែបញ្ចេញរូបរាងផ្ទៃពោះដែលកំពុងតែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងជឿជាក់ បង្អួតទៅដល់អ្នកគាំទ្រ ឃើញហើយទប់ចិត្តសរសើរមិនបាន។

ជាមួយគ្នានេះដែរ តាមរយៈការបង្ហាញខ្លួនជាមួយរូបភាពបង្អួតសម្រស់នាពេលកំពុងពរពោះ បង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ ម៉ារី នាពេលកន្លងមក បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នា លាន់មាត់សរសើរ ពេញៗមាត់ថា បើទោះបីជានាងមានរូបរាងមិនដូចមុនពិតមែន ប៉ុន្តែនាងក៏នៅតែអាចស្លៀកឈុតស៊ិចស៊ីបានយ៉ាងទាក់ភ្នែកដដែល៕

ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment