ជិត២ឆ្នាំហើយ មុខមាត់ កូនស្រី គង់ ចាន់ស្រីមុំ កាន់តែគួរឲ្យ….

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី ព្រមទាំងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈ ជាពិសេស ថែមទាំងមានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់របស់នាង ផងដែរ។

ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ តែបើងាកមកមើល ពីជីវិតឯកជន របស់នាងវិញ គឺកាន់តែមានសុភមង្គលនៅក្នុងគ្រួសារដ៏ពេញលេញ បន្ទាប់ពីបានរៀបការរួចមក​ ជាពិសេស ថែមទាំងមានកូនស្រីតូចដ៏គួរឲ្យក្នាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏មុតមាត់នៅក្នុងគ្រួសាររបស់នាង ទៀតផង។

ម៉្យាងវិញទៀត មកទល់នឹងពេលនេះ កូនស្រីរបស់នាង កាន់តែទទួលបានចំណាប់អារម្មណ៍ពីប្រិយមិត្ត និងមហាជនជាច្រើន ជាមួយនឹងមុខមាត់របស់កូនស្រីនាង ខណៈពេលដែលមានអាយុជិត ២ឆ្នាំ កូនស្រីរបស់នាង កាន់តែមានមុខមាត់គួរឲ្យក្នាញ់ ព្រមជាមួយនឹងការតែងខ្លួន ក៏ដូចជាកាយវិការក្រមិចក្រមើម ដែលអ្នកណាបានឃើញហើយពិតស្រលាញ់គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment