នឹកអតីតកាល តារាស្រីខ្មែរ ៤ ដួងនេះ ពេលសម្ដែងតួឯកបែបកំប្លែងម្ដងៗ ល្បីណាស់

គ្រប់​រសជាតិ​សម្តែង​ ​សើច​ ​យំ​ ​កើតទុក្ខ​ ​សប្បាយ​ ​ស្លូត​ ​កាច​ឆ្នាសឆ្នើម​ ​សុទ្ធតែ​ជា​ទេពកោសល្យ​សម្តែង​ប្លែក​ៗ​របស់​តារា​ ​ដែល​នេះ​គឺជា​សិល្បៈ​សម្តែង​មួយ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ ​មិន​តែប៉ុណ្ណោះ​ការ​សម្តែង​តួ​ឡប់​ៗ​ ​ឆ្កួត​ៗ​ ​ដែល​ជា​ការ​សម្តែង​មួយ​អាច​ថា​ពិបាក​នោះ​ក៏​មាន​តារា​ខ្លះ​អាច​សម្តែង​បាន​យ៉ាង​ប៉ិនប្រសប់​ ​រហូតដល់​មានការ​កោតសរសើរ​ពី​មហាជន​ទៀតផង​ ​។​ ​ចង់​ដឹង​ទេ​ថា​តារា​សម្តែង​ល្បី​ណាខ្លះ​ដែល​ពូកែ​សម្តែង​តួកំប្លែងៗ តាមដានទាំងអ់ស់គ្នា ៖

១​-​នី​ ​មុ​ល្លី​កា​
​ទោះបីជា​នាង​ស្ងប់ស្ងាត់​ក្នុង​អាជីព​សិល្បៈ​ក្រោយ​រៀបការ​ប្តី​ ​និង​ ​បាន​ចេញទៅ​រស់នៅ​ឯនាយ​សមុទ្រ​យ៉ាងណាក៏ដោយ​ ​ប៉ុន្តែ​ទស្សនិកជន​នៅតែ​មិន​អាច​បំភ្លេច​ពី​ទេពកោសល្យ​សម្តែង​របស់​នាង​បាន​នៅឡើយ​ ​។​ ​នាង​ ​កណ្តូប​ ​គឺជា​ឈ្មោះ​តួអង្គ​ដែល​នាង​សម្តែង​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​ហើយរឿង​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​ទស្សនិកជន​ទៅលើ​ការ​សម្តែង​យ៉ាង​ក្រមិចក្រមើម​ ​ម្ញ៉ិកម្ញ៉ក់​ ​ក្និកក្នក់​គួរ​ឱ្យ​ក្នាញ់​របស់​នាង​ ​រហូត​ធ្វើ​ឱ្យ​គេ​សើច​មិនដឹង​ខ្លួន​ទៅ​នឹង​ពាក្យ​សម្តី​ម្ញ៉ែម្ញ៉​ដែល​នាង​និយាយ​ដូចជា​ថា​ ​«​ពូៗ​ ​កណ្តូប​ ​ចង់​ញ៉ាំ​ហត់​ដក​ពូ​»​ ​ជាដើម​ ​ហើយ​មកដល់ពេលនេះ​ការ​ធ្វើត្រាប់​តាម​សំឡេង​នាង​ ​កណ្តូប​ ​ក៏​នៅតែ​ជា​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​នៅឡើយ​ ​។​ គួរឱ្យដឹងដែរថា ពេលនេះតារាស្រីរូបនេះបានវិលមកកាន់ការសម្តែងវិញហើយជាមួយរឿង «កុមារី ២៥ ឆ្នាំ» វគ្គ ៣ ។

២​-​សារាយ​ ​សក្ខ​ណា​
​កន្លងមក​ ​សារាយ​ ​សក្ខ​ណា​ ​ក៏​មិនធម្មតា​ដែរ​ ​តួ​ស្លូត​ ​កាច​ឆ្នាស​ ​ខ្មោច​ ​ឈ្នានីស​ ​សុទ្ធតែ​នាង​សម្តែង​បាន​យ៉ាង​ងាយ​ ​រឿង​អី​ត្រឹម​តួ​ឡប់​ៗ​នាង​សម្តែង​មិនបាន​នោះ​ ​។​ ​តាមរយៈ​រឿង​ ​«​កុមារី​ ​២៥​ ​វគ្គ​ ​២​»​ ​អ្នកម្តាយ​កូន​មួយ​ ​សារាយ​ ​សក្ខ​ណា​ ​សម្តែង​គ្មាន​ទាស់​ត្រង់ណា​ឡើយ​ ​ភាព​ក្រមិចក្រមើម​ ​ការ​និយាយ​ជា​សំឡេង​រំ​អែ​រ​រំអួយ​មាន​លក្ខណៈ​ជា​ក្មេងស្រី​ ​និង​ ​ចរិត​ឫកពា​ ​គឺ​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​មិន​ស្ទើរ​ឡើយ​ ​។​ ​រី​ឯ​ក្នុង​រឿង​ ​«​ក្រឡ​អីហ្នឹង​!​»​ ​ទាំង​វគ្គ​ ​១​ ​និង​ ​វគ្គ​ ​២​ ​ឃើញថា​នាង​ចូល​តួ​បាន​ល្អ​ណាស់​ដែរ​ ​ទាំង​ការ​ធ្វើមុខធ្វើមាត់​ ​និង​ ​ស្ទីល​លង​គឺ​គួរ​ឱ្យ​ចង់​សើច​របស់​នាង​ ​។​

​៣​-​ដាញ់​ ​មូល្លី​កា​
​ដាញ់​ ​មូល្លីកា​ ​គឺជា​តួ​សម្តែង​ស្រី​ម្នាក់​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង​ ​«​ទុំ​ទាវ​»​ ​កន្លងមក​គេ​ស្គាល់​តារា​សម្តែង​រូប​នេះ​ក្នុង​តួ​បែប​ស្រគត់ស្រគំ​ ​កម្សត់​ ​ទឹកភ្នែក​ប៉ុណ្ណោះ​ ​ពេល​តម្រូវ​ឱ្យ​នាង​សម្តែង​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម​នោះ​ក៏​នាង​នៅតែ​សម្តែង​បាន​ល្អ​ ​សូម្បីតែ​តួ​ឡប់​ៗ​ក៏​នាង​អាច​ធ្វើ​បាន​យ៉ាង​ឥត​ខ្ចោះ​ផង​ដែរ​ ​។​ ​នាង​ ​កែវ​ ​ណា​ម៉ា​ ​ធីតា​មុខសេះ​ ​ជា​ឈ្មោះ​តួអង្គ​ ​ដាញ់​ ​មូល្លី​កា​ ​សម្តែង​ក្នុង​រឿង​ភាគនិទាន​បុរាណ​ខ្មែរ​ ​។​ ​ចំពោះ​ទេពកោសល្យ​សម្តែង​មាន​ឫកពា​ជា​សេះ​របស់​នាង​ពិតជា​ដូច​ ​និង​ ​ស័ក្តិសម​ខ្លាំង​ណាស់​ ​រី​ឯ​ភាព​ក្រមិចក្រមើម​ ​ក្រឡា​លេង​បែប​ឡប់​ៗ​របស់​នាង​ទៀតសោត​គឺ​កម្រមាន​អ្នក​សិល្បៈ​ណា​ធ្វើ​បាន​ដែរ​ ​។​

៤​-​កែវ​ ​នី​សា​
​តារា​សម្តែង​មាន​សម្រស់​ស្រស់​ស្អាត​ ​កែវ​ ​នី​សា​ ​ឯណេះ​ក៏​កូរ​មិន​អន់​ដែរ​តាមរយៈ​រឿង​ភាគ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ​ដែល​នាង​សម្តែង​ជា​តួអង្គ​មាន​ចរិតលក្ខណៈ​ពីរ​បែប​គឺ​សុភាព​ជា​កូន​អ្នកមាន​ ​និង​ ​មួយទៀត​ជា​ក្លែង​ធ្វើជា​អ្នកបម្រើ​ដែល​មាន​ស្បែក​ខ្មៅ​ ​សក់ក្រញាញ់​ ​ធ្មេញ​សស្ញេញ​ ​។​ ​មើលទៅ​ការ​សម្តែង​របស់​នាង​ជា​តួ​ឡប់​ៗ​ក្នុង​សាច់រឿង​គឺ​រលៀម​ខ្លាំង​ណាស់​ ​ទាំង​ទឹកមុខ​ ​កាយវិការ​ ​កូរ​គ្មាន​លស់​ពេល​ឡើយ​ដោយសារ​ចរិត​ឡប់​ៗ​និ​យាយ​រដឺន​ៗ​ ​និង​ ​ការ​តុបតែង​ខ្លួន​បែប​អ្នកជនបទ​ទៀត​នោះ​រឹតតែ​ធ្វើ​ឱ្យ​ការ​សម្តែង​របស់​នាង​ស័ក្តិសម​ទ្វេដង​ ​៕​

Related posts

Leave a Comment