ជនជាតិចិនចេញ ឆក់ យ៉ាងសកម្ម ទាំងព្រឹកនៅព្រះសីហនុ បណ្តាលអោយស្ត្រីម្នាក់…..

(ខេត្តព្រះសីហនុ)៖ (ព័ត៌មានបឋម)៖ សមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាលកងរាជអាវុធហត្ថនិងអជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២០នេះ ធ្វើប្រតិបត្តិការដេញបង្ក្រាបអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានឃាត់ខ្លួនហើយ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថាជនល្មើសមានគ្នា២នាក់ជាជនជាតិចិនបានធ្វើសកម្មភាពស្ទាក់ប្លន់ដោយប្រើដំបងវាយលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

វេលាម៉ោងជិត៩ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះបណ្តាលអោយជនរងគ្រោះរងរបួសក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់ប្រមាណ៣០លានរៀលរួចគេចខ្លួនប៉ុន្តែពេលកើតហេតុការណ៍នេះ ក៍មានអន្តរាគមន៍បឋមពីកងសន្តិសុខពទ្ធ័ចាប់បានជនសង្ស័យម្នាក់និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត។ឯជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះនាំយកលុយប្លន់បានទៅជាមួយដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាពបច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តនាំយកមករក្សាទុកហើយប្រតិបត្តិការរកជនល្មើសដែលរត់គេចខ្លួនកំពុងធ្វើការរុករកបន្ត៕

{“source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593926148540″,”subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593833838262″,”source”:”share_action_sheet”,”origin”:”unknown”}

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment