ស្អាតហើយ ចិត្តល្អទៀត ដោយក្តីអាណិតខ្លាំងពេក អ្នកនាង សៀវម៉ី បានជូន…..

មហាជនមួយចំនួនធំ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។

ជាក់ស្តែងនៅព្រឹកមិញនេះ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពបាននាំយកអំណោយទៅចែកជូន ប្អូនប្រុសពិកាម្នាក់។ អ្នកនាង បានបញ្ជាក់បន្ថែមថា ៖

“ថ្ងៃសៅរ៍ទី04ខែកក្កដា2020នាងខ្ញុំអ៊ានសៀវម៉ី និងព្រះតេជគុណ នួន សុផន ព្រមទាំងក្រុមការងារ បាននាំយកអំណោយទៅជួយដល់ប្អូនប្រុសពិកាតាំងអាយុ9ខែ ឥឡូវអាយុ22ឆ្នាំហើយ។ អំណោយទាំងនោះរួមមានដូចជា៖ រទេះពិកា1គ្រឿង, អង្ក50គីឡូ, មី1កេស, ត្រីខ1យួរ, ទឹកត្រី1យួរ, ទឹកស៊ីអ៊ីវ1យួរ, ប្រេងឆា5លីត, ស្ករស2គីឡូ, អំបិល1គីឡូ, ប៊ីចេងកន្លះគីឡូ, ទឹកសុទ្ធ1កេស, សាប៊ូម្សៅ5គីឡូ, សាប៊ូប្រូធិចមួយដុំធំ និងថវិកា 600$។

ប្អូនប្រុសរស់នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាងខ្ញុំសូមជូនបុណ្យមិត្តភក្តិទាំងអស់គ្នាផង។”៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment