អ្នកនាង SIV MEY បានចេញមុខបកស្រាយ​ ទៅលើ គណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះសារចោទប្រកាន់ ទៅលើអ្នកនាង រឿងវេលុយឲ្យហើយ តែមិនឃើញចូលក្នុងកុងធនាគារ​ និងមិនផ្ញើអីវ៉ានឲ្យគាត់

កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយ មានឈ្មោះ Konuma Arisa ដែលគាត់គឺជាជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន បានបង្ហោះអំពីរឿងរ៉ាវមួយ ដែលលើកឡើងថា ខ្លួនបានទិញផលិតផលពី អ្នកស្រី សៀវ មុី ហើយបានផ្ញើលុយពីធានគារប្រទេសជប៉ុន មកកាន់លេខកុងធនាគារ អ្នកស្រី សៀវ មុី រួចរាល់ហើយ នូវទឹកប្រាក់ចំនួន ៦៥៨ដុល្លារ ប៉ុន្ដែបែរជាអ្នកស្រី សៀវ មុី ឆ្លើយតបវិញថា មិនឃើញចូលនោះទេ ហើយមានអ្នកដកលុយនេះបាត់ទៅហើយ។

ក្នុងនោះដែរ បើតាមការលើកឡើងរបស់ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ថា៖”សួរស្តី! បងប្អូននឹងមិត្តៗទាំងអស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមអ្នកទាំងអស់គ្នាជួយពិចារណាដល់រឿងទិញផលិតផល គឺឡេនឹងគ្រឿងសម្អាងកាយតាមរយៈOnline shopរបស់ ដូចមានភស្ដុតាងខាងក្រោមនេះ។

ញុំបានទិញផលលិតផលរបស់ online shop ហើយខ្ញុំបានវេលុយអោយទៅអាខោនធនាគាររបស់គាត់ហើយ គឺពីខាងធនាគារនៅជប៉ុន គេបានប្រាប់ថាបានបញ្ចូលទៅក្នុងកុងម្នាក់ណុងរួចហើយ មានទាំងវិក័យប័ត្រត្រឹមត្រូវរបស់គេ។ តែគាត់ថាមិនបានចូលគណនីរបស់គាត់ទេ ហើយគាត់ថាមានអ្នកដកលុយនឹងបាត់ហើយ។ មិនបានចូលទៅទេ តែមានគេលួចដកលុយណឹងបាត់ហើយ អត់យល់មិត្តៗទាំងអស់គ្នា ត្រង់កន្លែងណឹង កុងរបស់អ្នកឯង ក្រៅពីអ្នកឯងតើខ្មោចណាចូលទៅដកបាននោះ និយាយចេញមក គឺបោកគេបោកឯងតែម្តង ឥលូវជិតមួយខែហើយ គាត់អត់ផ្ញើឥវ៉ាន់មកអោយខ្ញុំទេ។ ដល់តេបញ្ជាក់សួរចុះឡើង ចាប់ផ្តើមចេញចរិកហ្សុីនជេរបញ្ចោរខ្ញុំជាភ្ញៀវថែមទៀត។ ឡូយមែន នេះបានថាចោរស្របច្បាប់ សូមបងប្អូនទាំងអស់គ្នាប្រយ័ត្នក្រុមចោរស្របច្បាប់ទាំងនេះផង”

ទន្ទឹមនឹងនេះដែរ ក្រោយអ្នកស្រី សៀវ មុី បានទទួលជ្រាបចំពោះរឿងនេះរួចមក កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី សៀវ មុី ក៏បានចេញមុខធ្វើការបកស្រាយទាក់ទងចំពោះរឿងរ៉ាវខាងលើ ជាមួយក្រុមអ្នកសារព័ត៍មាន ជាច្រើនស្ថាប័ន ដើម្បីអោយមហាជនទទួលជ្រាបចំពោះរឿងនេះ

នុងនោះដែរ អ្នកស្រី សៀវ មុី ក៏បានលើកឡើង នូវសំណេរមួយឃ្លាដែរថា៖”ដើមឈើកាន់តែធំខ្ពស់ តែងតែត្រូវភ្លៀង ត្រូវខ្យល់ ត្រូវក្តៅ កាន់តែខ្លាំង នេះជាច្បាប់ធម្មជាតិ យ៉ាងហោចណាស់ក៏បានជាម្លប់ដ៏ធំសំរាប់មនុស្សសត្វជ្រកដែរ។ ការពិត នៅតែជាការពិត ក្នុងការរៀបរាប់ខាងក្រោម”។

Related posts

Leave a Comment