បើទោះជាបច្ចុប្បន្ននេះ គេសង្កេតឃើញមានតារាចម្រៀងជំនាន់ថ្មីបានរះព្រោងព្រាត និង កំពុងតែសម្រុកប្រមែប្រមូលយកប្រជាប្រិយភាពរៀងៗខ្លួនយ៉ាងណាក្តី ប៉ុន្តែក៏មិនបានធ្វើឱ្យតារាស្រីដែលប្រឡូកក្នុងអាជីពសិល្បៈយូរឆ្នាំ ៥ ដួងនេះរង្គោះរង្គើប្រជាប្រិយភាពដែរ ។ ផ្ទុយទៅវិញ តារាស្រីទាំង ៥ នេះ កាន់តែរឹងមាំ និង ឈោងចាប់បានងារជាតារារៀមច្បងក្នុងសិល្បៈដ៏ល្អ ព្រមទាំងមានកិត្តិយសបានធ្វើជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោកផ្សេងទៀតផង ។
ខាងក្រោមជាវត្តមានតារាចម្រៀងចាស់វស្សា ៥ ដួង ដែលនៅតែមានកេរ្តិ៍ឈ្មោះល្បី និង ឈរយ៉ាងរឹងមាំក្នុងវិថីសិល្បៈ ៖
-តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង សុគន្ធ នីសា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ ស្រីនាង