អភិបាលខេត្តព្រៃវែងចាត់ទុកបទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ស្នើសុំប្ដឹងជាផ្លូវការ

នៅថ្ងៃទី ៥ កក្កដា ២០២០ នេះរដ្ឋបាលខេត្តព្រៃវែង ដែលចុះហត្ថលេខាដោយឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើផលិតកម្ម មរតកមេឌៀ ដែលបានចេញបទចម្រៀងមួយបទក្រោមចំណងជើងថា «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ។

ការសម្រេចស្នើសុំប្ដឹងទៅលើផលិតកម្មខាងលើនេះ បន្ទាប់ពី Trailer ជាវីដេអូខ្លីមួយនៅក្នុងបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» បានផ្សព្វផ្សាយនៅបណ្ដាញសង្គមយូធូប និងហ្វេសប៊ុក និងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងខេត្តព្រៃវែងខឹងសម្បារជាខ្លាំង ។ នៅក្នុងវីដេអូកាយវិកានោះ បានឱ្យតួអង្គជាម្ដាយខាងស្រីធ្វើការដៀលត្មិះមិនសំចៃមាត់ទៅលើតួអង្គប្រុសដែលដើរតួជាអ្នកខេត្តព្រៃវែង ។ ឈុតនោះម្ដាយតួស្រីបានប្រមាថមើលងាយទៅខាងប្រុសជាអ្នកព្រៃវែង ជាពូជចោរ ពូជសុំទានទានជាដើម

ហូតមកដល់រសៀលថ្ងៃទី ៥ កក្កដា ២០២០ នេះស្រាប់តែលោកអភិបាលខេត្តព្រៃវែងបានធ្វើការស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ ដោយប្ដឹងពីបទ «ញុះញុងឱ្យមានការរើសអើង និងប្រព្រឹត្តិបទល្មើស»

Related posts

Leave a Comment