យ៉ាងហ្នឹងៗ អ្នកណាមិនមើលទៅ? បើឡុង ថាវរី​ លេងខ្លួនស៊ីអារម្មណ៍ ពេលទៅលេងមណ្ឌលគីរី

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ឡុង ថាវរី ហៅម៉ារី លែងសូវមានសកម្មភាពច្រើន នៅក្នុងការងារសិល្បៈដូចមុន ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនដដែលៗ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា របស់នាង ជាពិសេស គឺត្រង់ទម្រង់មុខរបស់នាងតែម្តង បែបជាពងក្រពើ មិនសូវមានអ្នកណាមានទម្រង់មុខបែបនេះប៉ុន្មានទេ។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានទៅបង្អួតសម្រស់ទៅដល់ខេត្ត មណ្ឌលគីរី ដែលជាខេត្ត មានទេសភាពស្រស់ស្អាត ធម្មជាតិពិតៗ ហើយមួយរយៈចុងក្រោយក៏មានមនុស្សជាច្រើន ចង់ទៅលេងទៅទីនេះច្រើន ដោយសារតែ ខែនេះ ធម្មជាតិលូតលាស់ស្រស់ស្អាត បៃតងស្រស់។

គួបផ្សំទេសភាពស្អាតទៅហើយ តែកុំមើលសម្រស់របស់ ម៉ារី កាន់តែទាក់ភ្នែកជាងនេះទៀត ជាមួយនឹង ការស្លៀកពាក់ នូវឈុតសម្លៀកបំពាក់ បែបស៊ិចស៊ីទៀតនោះ កាន់តែធ្វើឲ្យ ហ្វេន រឹតតែសរសើរនាង មិនដាច់ពីមាត់នោះទេ ដោយសារតែ ទាំងមុខ ទាំងរាង របស់នាង គ្មានទាស់បន្តិចសោះតែម្តង

Related posts

Leave a Comment