គ្រោះទឹកជំនន់នៅជប៉ុន ​បន្តឆក់យកជីវិតមនុស្ស រហូតដល់ទៅ២០នាក់ (មានវីដេអូ)

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK របស់ជប៉ុន បានរាយការណ៍ថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ​នៅទីក្រុង ​Kumamoto និង ​Kagoshima នៃកោះ ​Kyushu បានបន្តសម្លាប់ជីវិតមនុស្សរហូតដល់ទៅ ២០នាក់ ខណៈមនុស្ស ១៤នាក់ផ្សេងទៀត គឺមិនទាន់រកឃើញនៅឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានលើកឡើងយ៉ាងដូច្នេះថា៖

គ្មានអ្វីសំខាន់ជាងជីវិតមនុស្សទេ។ ដូច្នេះសូម​កងកម្លាំងឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ត្រូវខិតខំទាំងយប់ទាំងថ្ងៃឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកមនុស្សដែលបានបាត់ខ្លួន។

គួរជម្រាបផងដែរថា ​ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំង នឹងនៅតែបន្តកើតមានឡើង ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត និងស្នើសុំឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នចំពោះ ទឹកជំនន់ ផ្គររន្ទះ និងការបាក់ដី។ ហើយជាពិសេស គឺនៅភាគខាងត្បូង និងភាគខាងជើង​កោះ Kyushu ផ្ទាល់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment