កូនខ្ចីមិនបានប៉ុន្មាន! ពេជ្រ សូលីកា នាំស្វាមី និងកូនតូច លេងទឹកដីអង្គរយ៉ាងមានក្តីសុខ

សៀមរាប៖ ជាការពិតណាស់ ចាប់តាំងពីសម្រាលកូនរួចមក តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ហាក់ដូចមិនសូវលេចមុខ តាមដំណើរកម្សាន្តបានញឹកញាប់ដូចពេលមុនណាស់ ដោយសារថា រវល់ការងារផ្ទាល់រៀងខ្លួនផង ណាមួយទៀត ត្រូវមើលថែទាំកូនតូចផង

តែយ៉ាងណាមិញ ក្រោយសម្រាលបានជាងមួយខែមកនេះ ឃើញថាតារាស្រីរូបនេះ មានសុខភាពល្អ រឹងដៃរឹងជើងឡើងវិញទៅហើយ រីឯសម្រស់វិញក៏ត្រឡប់មកស្អាតដូចដើមផងដែរ។

អ្វីដែលពិសេសថ្មីៗនេះ ឆ្លៀតពេលទំនេរបន្តិច គ្រួសារតូចមួយនេះ បានដឹកដៃគ្នា ទៅលំហែកាយនៅទឹកដីអង្គរ ខេត្តសៀមរាប ជាច្រើនថ្ងៃ ជាមួយនឹងការបង្ហាញការតុបតែងខ្លួន ថតរូបស្អាតៗនៅទីនោះបែបលក្ខណៈគ្រួសារយ៉ាងរីករាយ អមជាមួយនឹងប្រាសាទអង្គរវត្តដ៏ល្អអស្ចារ្យរបស់យើងផងទៀតនោះ ឃើញថាពិតជាមានក្ដីសុខគួរឲ្យច្រណែន។

ជាមួយគ្នានេះ តាមរយៈរូបភាពនៃការបង្ហោះនៅលើគណនីបណ្ដាញសង្គមជាច្រើនរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាចូលមកបញ្ចេញមតិ លាន់មាត់សរសើរស្ទើរគ្រប់គ្នាជាហូរហែរ​​​​បើទោះបីជាមានអ្នកខ្លះទៀត មិនពេញចិត្តនូវអ្វីដែលធ្លាប់កើតឡើងនាពេលកន្លងមក លើតារារូបនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលជាអ្នកគាំទ្រពិតប្រាកដ ពួកគេនៅតែស្រលាញ់ចូលចិត្ត ពេជ្រ សូលីកា មិនផ្លាស់ប្ដូរដដែល ពោលគឺមានតែត្រេកអរដែល ប្ដីប្រពន្ធមួយគូរនេះ កាន់តែស្រលាញ់គ្នាផ្អែមជាងស្ករបែបនេះ

Related posts

Leave a Comment