សង្វេគណាស់! បាត់បងប្រុសរាប់ឆ្នាំ ទើបរកគ្នាឃើញ តែអកុសលពេលនេះបង នាយកណ្ដុរ បានស្លាប់ដោយសារ…

ភ្នំពេញ​៖ ជាការពិតណាស់ នាយ កណ្ដុរ ជាតារាសម្ដែង និងតារាកំប្លែងមួយរូប ដែលមានសមត្ថភាពអាចធ្វើឲ្យទ្សសនិកជនជាច្រើនមានភាពសប្បាយរីករាយតាមរយៈការសម្ដែង បែបកំប្លុកកំប្លែងរបស់លោក។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសរូបនេះតែងតែជួបទុក្ខធំ ដោយការបាត់បង់មនុស្សជាទីស្រលាញ់នៅក្បែរខ្លួន ធ្លាប់តែឃើញមុខគ្នាស្ទើរតែគ្រប់ពេលនោះ។ ក្នុងនោះដែរ ប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះសារយ៉ាងខ្លោចចិត្តថា៖

រឿងរ៉ាវមនុស្សកើតឡើងមិនចេះចប់ ខ្ញុំពិតជាមានទុក្ខជាទម្ងន់ បងប្រុសដ៏កម្សត់បាត់ពុកបាត់ម៉ែកំព្រាតាំងពីជំនាន់ប៉ុលពត ជីវិតអណ្តែតតែលតោលទៅរស់នៅស្រុកពួក ខេត្តសៀមរាប ទើបតែបានស្គាល់រកគ្នាឃើញ ដឹងថាសាច់ញាតិ ហើយពួកយើងបានជួបជុំបងប្អូនយ៉ាងសប្បាយបំផុត បានធ្វើបុណ្យរួមគ្នា ថានឹងបានណាត់គ្នាធ្វើបុណ្យជួបជុំបងប្អូនម្តងទៀត តែពិតជាអកុសលបំផុត បងកម្សត់ខ្ញុំពិតកម្សត់ហើយអណោចអធមណាស់ ឡាននេះហើយដែលបំបែកគ្រួសារ បំផ្លាញជិវិតបងខ្ញុំទុកឲ្យកូនប្រពន្ធវេទនា សូមអំពាវនាវដល់សមត្ថកិច្ច ខេត្តសៀមរាបជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង

គួរម្លឹកផងដែរថា បងប្រុសដែលជាសាច់ញាតិ ឌីជេ កណ្ដុរ រូបនេះ ទើបតែរកឃើញនឹងទើបតែស្គាល់គ្នា ដែលបានបាត់ខ្លួនកាលពីជំនាន់ ប៉ុលពតមកម្ល៉េះ។ តែទើបតែថ្មីៗនេះ បានរកឃើញដឹងថាជាសាច់ញាតិជាមួយគ្នា ហើយបានបបួលគ្នាធ្វើបុណ្យជុំគ្រួសារម្ដងទៀត តែវាជាអកុសល ដែលបងប្រុសលោក បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅ ធ្វើឲ្យតារាប្រុសរូបនេះខ្លោចចិត្តយ៉ាងខ្លាំងតែម្ដង

Related posts

Leave a Comment