មិនត្រឹមមានរូបឆោមល្អឯកទេ ម្ចាស់ក្សត្រី ពង្ស់សូរិយា ជានិស្សិត…….

យោងតាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានបង្ហោះសារ អបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

អ្វីដែលកាន់តែពិសេសនោះគឺ មិនត្រឹមតែបានបញ្ជប់ការសិក្សាលើផ្នែក នយោបាយអន្តរជាតិបានយ៉ាងជោគជ័យប៉ុណ្ណោះទេ ព្រះនាងថែមទាំង ទទួលបានរង្វាន់សម្រាប់និស្សិតឆ្នើមបំផុតនៅក្នុងសាកលវិទ្យាល័យរបស់ព្រះអង្គថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment