ស្ងាត់ៗអាជ្ញាធររកឃើញកំហុសមួយរបស់លោកព្រាប សុវត្ថិ ហើយលោកក៏ព្រមទទួលស្គាល់កំហុសនេះដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា នេះ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាង បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ហើយបានរកឃើញថា កំពូលតារាចម្រៀងប្រចាំប្រទេសរូបនេះ ពិតជាបានសាងសង់ផ្ទះ រំលោភលើចិញ្ចើមផ្លូវ ប្រាកដមែន

ជាមួយគ្នានេះដែរ លោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ

សូមបញ្ជាក់ថា ទីលំនៅរបស់តារាចំរៀងលោក ព្រាប សុវត្ថិ មានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើអោយផ្លូវរួមតូចនិងបានធ្វើរោងអារឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់លោក ពោលគឺ ធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើជាច្រើនគ្រួសារ ។ ដោយសារតែបញ្ហានេះ ទើបកន្លងមកមានប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារបាននាំគ្នាតវ៉ា ព្រមទាំងទាមទារឲ្យមានដំណោះស្រាយពីអជ្ញាធរមូលដ្ឋានទៀតផង

Related posts

Leave a Comment