រូបចាស់មែន តែមានន័យ លោកជំទាវ ស្រីតូច ចំណាន ​​​​​​​​​​​ចងខ្សែស្បែកជើងជូន ស្វាមី មិនខ្វល់ភ្នែកមហាជន

ភ្នំពេញ៖ ថ្មីៗនេះ មានការផ្ទុះភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមអំពី លោកជំទាវស្រីតូច ចំណាន ដែលត្រូវបានប្រិយមិត្តរាល់គ្នា កោតសរសើរមិនដាច់ពីមាត់ពីចរិតថ្លៃថ្នូរ គួរជាទីគោរពពីសំណាក់អ្នកផងទាំងឡាយ ជាពិសេស ស្ទាយ៍តុបតែងខ្លួន លោកជំទាវ ពិតជាសាមញ្ញៗ តែមើលទៅលេចធ្លោ ទាក់ភ្នែកមហាជនរាល់គ្នាតែម្ដង។

យ៉ាងណាមិញ លោកជំទាវស្រីតូច ចំណាន ក៏បានធ្វើឲ្យប្រិយមិត្តទាំងឡាយ ចាំតាមដានពីជីវិតប្រចាំថ្ងៃដ៏មានក្ដីសុខ ព្រមទាំង ជីវិតគ្រួសារជាមួយ អ្នកឧកញ៉ាគិត ម៉េង តែងតែមើលថែ និងផ្ដល់ភាពកក់ក្ដៅចំពោះគ្នាគ្រប់ពេល។ អ្វីដែលកាន់តែពិសេស មុននេះបន្តិច ឃើញមានហ្វេនៗក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានសើរើរូបភាពចាក់ដោតមួយសន្លឹករវាង លោកជំទាវស្រីតូច ចំណាន និង ស្វាមីអ្នកឧកញ៉ាគិត ម៉េង តាំងពីចុងឆ្នាំ២០១៥ មកម៉្លេះ។

ក្នុងនោះដែរ រូបភាពមួយសន្លឹកនោះ ពិតជាបង្កប់សកម្មភាពជ្រាលជ្រៅខ្លាំងណាស់ ដោយនាពេលនោះ លោកជំទាវស្រីតូច ចំណាន បានអង្គុយចងខ្សែស្បែកជើង ជូនស្វាមី នៅមុខមហាជនរាល់គ្នា ក្នុងកម្មវិធីនៅថ្ងៃពិធីសម្ពោធបុកគ្រឹះសាងសង់សណ្ឋាគារផ្កាយប្រាំ នៅកោះរុ៉ង ខេត្តព្រះសីហនុ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដ៏ទៃ មើលមកបែបណា និងឈ្មោះជាជំទាវនោះឡើយ។

បន្ទាប់ពីឃើញ រូបថតចាក់ដោតមួយសន្លឹកនោះភ្លាម ធ្វើឲ្យប្រិយមិត្តក្នុងបណ្ដាញសង្គម រំជួលចិត្តសរសើរពីស្នេហាដ៏ស្មោះសររវាង លោកជំទាវ និង អ្នកឧកញ៉ា គ្រប់គ្នា ថែមទាំងមានអ្នកចូលមកបញ្ចេញមតិសរសើរពី លោកជំទាវស្រីតូច ចំណាន ដែលចេះមើលថែស្វាមី គ្រប់ជំហ៊ានបែបនេះ៕

Related posts

Leave a Comment